ពុទ្ធោព្រះជួយ! កម្មករចំនួន៣នាក់បានដួលសន្លប់ ខណៈពេលចុះបៀកកាវក្នុង…(Video)
ភ្នំពេញ៖ កម្មករសំណង់ចំនួន៣នាក់ខណៈដែលចុះទៅបាតអាងជម្រៅ៣ម៉ែត្រដើម្បីបៀកលាបកាវការពារជម្រាបទឹក ត្រូវបានពុលកិ្លនថ្នាំកាវ និងហប់ផងនោះធ្វើឲ្យទន់ដៃទន់ជើង សន្លប់បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងការដ្ឋានសំណង់ខនដូ ប៊ូ ដាយជូរ ដែលមានទីតាំងស្ថិតនៅមុខមន្ទីរពេទ្យបង្អែកពោធិចិនតុង ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

រូបភាពអាងស្តុកទឹក
ក្នុងករណីខាងលើ បង្កឲ្យជនរងគ្រោះ៣នាក់ ពុលក្លិនថ្នាំសន្លប់៖
ទី១. ឈ្មោះ ឈួន ឡា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ ។
ទី២. ឈ្មោះ ឃីម ចាន់នី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ។
ទី៣. ឈ្មោះ សន ខៀប ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ ។
ជនរងគ្រោះទាំង៣នាក់ ជំនាញខាង បៀកលាបថ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
តាមកម្មករនៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់ ចុះចូលទៅក្នុងអាងជម្រៅ៣ម៉ែត្រ ដែលជាអាង ស្តុកទឹកបង្ការ អគ្គីភ័យ ហើយពេលដែលជនរងគ្រោះចុះទៅបាតអាងបៀក ថ្នាំកាវការពារជម្រាបទឹក ម្យ៉ាងក្លិន លាយឡំជាមួយ ហប់ កង្វះឧស្ម័នអុកសុីសែនផង ធ្វើឲ្យពុលនឹងក្លិនកាវបណ្តាលឲ្យដេកដួលសន្លប់ឈឹងគ្នា៣នាក់។ ភ្លាមៗត្រូវបានកម្មកររួមការងារ ជួយ ចុះទៅលើកតាមជណ្តើរ ដើម្បីយកជនរងគ្រោះទៅសង្រ្គោះក្នុងមន្ទីរពេទ្យបង្អែកពោធិចិនតុង ក្បែរនោះស្រាប់ ។
តាមគ្រូពេទ្យបានឲ្យដឹងថា ជនរងគ្រោះក្នុងស្ថានភាព កង្វះឧស្ម័នអុកសុីសែន ហើយក្រោយពីដាក់បញ្ជូលឧស្ម័នអុកសុីសែនជំនួយ និងបន្សាបជាតិថ្នាំក្លិនពុល មួយសន្ធុះទើបជនរងគ្រោះដឹងខ្លួន មានអាការៈធូរស្រាលមកវិញ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង
មតិលើបញ្តាញសង្គម Facebook