ស្ពាយកាបូបដើរសំដៅទៅរកម៉ូយ​ តែត្រូវសមត្ថកិច្ចរំខានពាក់កណ្ដាលផ្លូវ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនសហការជាមួយប៉ុស្តិ៍ផ្សារដើមថ្កូវ បានឃាត់ខ្លួនជនសង្សយ័ជានារីម្នាក់រួមនិងថ្នាំញៀន ២៣កញ្ចប់តូច ។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧  ម៉ោង ១០ៈ០០ នាទីថ្ងៃត្រង់នៅចំណុចមុខផ្ទះគ្មានលេខ ច្រកចូលផ្លូវ ឌឿងហែម ក្រោយក្រុមហ៊ុនឃ្យូប៊ី (០១៣)  ផ្លូវ ព្រះមុន្នីវង្ស ក្រុមទី៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ជា រាសី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខគ្មាន ផ្លូវលំ សង្កាត់ច្បារអំពៅ មុខរបរ មិនពិតប្រាកដ ។

 

ក្រោយធ្វើការឃាត់ខ្លួនសមត្ថកិច្ចដកហូតបាន ក្រាមសថ្លា ២៣កញ្ចប់តូច ទូរស័ព្ទស៊េរីចាស់ ១គ្រឿង កាបូបលុយពណ៍ខ្មៅ ១ លុយខ្មែរ មួយចំនួន។

បើតាមសម្ដីពីសមត្ថកិច្ចខណ្ឌចំការមន បានឲ្យដឹងថា មុនកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន សហការជាមួយប៉ុស្តិ៍ផ្សារដើមថ្កូវ  បានជិះ ល្បាតនៅចំណុចខាងលើ ក៏ប្រទះឃើញនារីជនសង្ស័យខាងលើដើរ ស្ពាយកាបូប ក៏មានការសង្ស័យហៅឈប់សួរនាំ នឹងឆែកឆេរនៅក្នុងកាបូបស្ពាយ ក៏បានរកឃើញថ្នាំញៀន២៣កញ្ចប់តូចផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ​ ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង