បែកធ្លាយរឿងអធិការរងខណ្ឌឬស្សីកែវ គម្រាមសម្លាប់លោកនាយផ្នែកចរាចរណ៍ម្នាក់(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

មិនគួរឱ្យជឿសោះថា អធិការរងខណ្ឌឬស្សីកែវម្នាក់ដែលជាអ្នកកាន់ច្បាប់បែជាល្មើសច្បាប់ទៅវិញហ៊ានគម្រាមសម្លាប់នាយផ្នែកគ្រាន់តែរឿងបន្តិចបន្ទួចសោះ។ លោកអធិការរងដែលអាងអំណាចគម្រាមសម្លាប់នាយផ្នែកនោះឈ្មោះ ចាន់ ពៅ ជាអធិការរងខណ្ឌឬស្សីកែវទទួលផ្នែក សេនាធិការ ចំណែកជនរងគ្រោះដែលត្រូវបានលោកអធិការរងរូបនេះគម្រាមសម្លាប់នោះឈ្មោះ លី រ៉ូហ្សាត ជានាយផ្នែកចរាចរណ៍ខណ្ឌឬស្សីកែវ។

បើតាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុនៅយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងអធិការដ្ធានខណ្ឌឬស្សីកែវបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនឹង ជាតិស្រវឹងនៅតាមបណ្ដោយផ្លូវជាតិលេខ5មុខវិទ្យាល័យឬស្សីកែវស្ថិតក្នុងភូមិសាមគ្គីសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវរាជធានីភ្នំពេញដែលមានលោកស្នងការរង និងលោកអធិការរងទទួលផ្នែកចរាចរណ៍ជាអ្នកដឹកនាំ។

បន្ទាប់ពីអនុវត្ដន៍បានប្រហែលជាកន្លះម៉ោងកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវបានពិនិត្យឃើញអ្នកមានជាតិស្រវឹងលើកកម្រិតចំនួន3នាក់ដែលជាអ្នកបើកម៉ូតូ ក្នុងនោះមានម្នាក់មិនបានសហការណ៍ផ្លុំ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានធ្វើការបញ្ជូនទៅស្នងការដើម្បីចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីបញ្ជូនអ្នកដែលមានជាតិស្រវឹងលើសបានមួយសន្ទុះស្រាប់តែលោក ចាន់ពៅ អធិការរងរូបនោះបានទូរស័ព្ទមកលោកនាយផ្នែកដោយបញ្ជាអោយដោះលែងមនុស្សម្នាក់ដែលមានជាតិស្រវឹងលើសក៌ប៉ុន្ដែលោកនាយផ្នែកបានប្រាប់ទៅវិញថា គាត់គ្មានសិទ្ធដោះលែងទេគាត់គ្រាន់តែជានាយផ្នែក ហើយក៏អោយលោកអធិការរូបនោះទូរស័ព្ទទៅលោកអធិការងទទួលផ្នែកចរាចរណ៍ដែលកំពុងដឹកនាំទៅលោកអធិការរងរូបនោះក៌បានបិតទូរស័ព្ទទាំងខឹងយ៉ាងខ្លាំង។ មួយសន្ទុះក្រោយមកស្រាប់តែឃើញបុរសម្នាក់ដែលមានជាតិស្រវឹងលើសម្នាក់ក្នុងចំណោម៣នាក់ដែលកម្លាំសមត្ថកិច្ចបញ្ជូនទៅស្នងការនោះត្រឡប់មកវិញក្រលើម។

បន្ទាប់មកលោកអធិការរងរូបនោះបានផ្ញើរសារសម្លេងគម្រាមសម្លាប់ជាច្រើនមកលោកនាយផ្នែកធ្វើអោយលោកនាយផ្នែកមានការភិតភ័យយ៉ាងខ្លាំងព្រោះអីធ្លាប់ដឹងហើយថាកន្លងមកអធិការរងរូបនេះធ្លាប់បាញ់គម្រាមមន្ត្រីប៉ូលិសរួចមកហើយគ្មាននណាហ៊ានធ្វើអ្វីលោកអធិការរងរូបនេះឡើយធ្វើអោយលោកអធិការរងរូបនេះឡើងចាងគម្រាមសម្លាប់គេឯងជាបន្តបន្ទាប់។

លោកនាយផ្នែកដែលជាជនរងគ្រោះសំណូមពរអោយថ្នាក់ដឹកនាំជួយរកយុទ្ធត្តិធម៌អោយរូបគាត់ផងព្រោះអធិការរងទំនើងរូបនេះគម្រាមសម្លាប់រូបគាត់ អោយស្លាប់ចោលប្រពន្ធចោលកូន។ សង្ឃឹមថាសម្ដេចក្រឡាហោម ស ខេង នឹងមានវិធានកសរចាត់ការលើអធិការរងរូបនេះប្រសិនជាគ្មានចំណាត់ការទេនោះមិនដឹងមានមនុស្សប៉ុន្មាននាក់ទេដែលស្លាប់ក្រោមកណ្ដាប់ដៃលោកអធិការរងរូបនេះបើសូម្បីតែមន្ត្រីប៉ូលិសកូនលោកផ្កាយក៏លោកអធិការរូបនេះហ៊ានបាញ់គម្រាមរួចមកហើយដែរនោះ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង