Breaking News! ប្រជាពលរដ្ឋនាំគ្នាទាំងភូមិទៅដួសសាំង ខណៈពេលដែលរថយន្តរបស់ក្រុមហ៊ុនតេលាក្រឡាប់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តកំពង់ស្ពឺ៖ នៅមុននេះបន្តិចមានករណីរគ្រោះថ្នាក់ចរាចរណ៍នៅម្តុំផ្សា ដំណាក់ស្មាច់ ឃុំវាលពង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ដោយរថយន្តដឹកសាំងរបស់ក្រុមហ៊ុនតេលាមួយគ្រឿង បានក្រឡាប់នៅលើផ្លូវក្បែផ្ទះរបស់ប្រជាពលរដ្ឋបានបែកធ្លាយសាំងហូរហ៊ា ខ្ចាត់ខ្ចាយពេញផ្លូវ និងហូរតាមប្រឡាយផ្លូវទឹក មិនតែប៉ុណ្ណោះខណៈពេលដែលប្រេងកំពុងតែហូរចេញពីសុីទែនគេសង្កេតឃើញថាមានប្រជាពលរដ្ឋជាច្រើនបានយក ធុង កាន មកត្រងយកប្រេងដែលកំពុងហូរចេញពីឡានក្រឡាប់បើទោះជាមានការហាមឃាត់យ៉ាងណាក៏ពួកគាត់មិនព្រមស្តាប់ ដោយមិនគិតពីអាយុជីវិតរបស់ខ្លួន៕ បើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថាខណៈពេលនេះកំពុងតែមានភ្លើងឆាបឆេះផ្ទះប្រជាពលរដ្ឋ និិងឡានដែលក្រឡាប់។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង