Breaking News៖ អគ្គីភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅជិតអនុស្ថាននីយន៍អគ្គិសនីទីមួយទួលសង្កែ(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ លំនៅឋានបងប្អូនប្រជាពលរដ្ឋចំនួន ៤ខ្នងស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោរសន្ធៅនៅព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៧ ដែលបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ អាជ្ញាធរមូលដ្ឋានខណ្ឌឬស្សីកែវ ដែលចុះទៅអន្តារាគមន៍ពន្លត់ អគ្គីភ័យបានអោយដឹងថា ដំបូងឡើយអគ្គីភ័យបានឆេះចេញពីផ្ទះដែលធ្វើអំពីឈើលើថ្មក្រោមយ៉ាងខ្លាំង ហើយភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍មកអាជ្ញាធរដើម្បីសុំការអន្តរាគមន៍ នឹងនាំគ្នាយកទុយោបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបានឡើយ រហូតរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានទៅដល់កន្លែងកើតហេតុចេញអន្តរាគមន៍បានទឹកស្រោចទៅលើអណ្តាតភ្លើងដែលកំពុងឆេះយ៉ាងសន្ធោរសន្ធៅ អោយរលត់សូន្យសុងទៅវិញ។

អាជ្ញាធរបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ គឺផ្ទះមួយខ្នងដែលធ្វើអំពីឈើលើថ្មក្រោម នឹងសម្ភារៈប្រើប្រាស់ជាច្រើន ត្រូវបានរងការខូចខាតទាំងស្រុងតែម្តង ចំណែកឯលំនៅឋាន៣ខ្នងទៀតដែលនៅជុំវិញកន្លែងកើតហេតុក៏ត្រូវអគ្គីភ័យឆាបឆេះដែលតែរងខាតខូចតិចតួចប៉ុណ្តោះ ដោយសាររថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ទាន់ពេលវេលា។ អាជ្ញាធរបានបន្តថា ក្នុងប្រតិបត្តិពន្លត់អណ្តាតភ្លើងនេះ គឺរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៧គ្រឿង ឡានទឹកមកពីតាមបណ្តាខណ្ឌចំនួន៣គ្រឿង សរុបរថយន្ត១០គ្រឿងបានមកដល់កន្លែងកើតហេតុប៉ុន្តែប្រើទឹកអស់តែ២ឡានប៉ុណ្តោះ។ ជំហានដំបូងសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុច្បាស់លាស់នៅឡើយទេ ប៉ុន្តែបើតាមការរៀបរាប់របស់ប្រជាពលរដ្ឋនៅក្បែរនោះថា ដំបូងគេឃើញឆេះម៉ូតូសេ១២៥មួយគ្រឿងនៅពីក្រោមផ្ទះ រួចមកក៏បន្តរាលដាលឡើងតែម្តងទៅ។ ជុំវិញករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងសួរនាំម្ចាស់ផ្ទះដែលរងការខូចទាំងស្រុង ដើម្បីចង់ដឹងពីមូលហេតុពិតប្រាកដ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង