ក៏អស្ចារ្យម្ល៉េះខ្ចីរម៉ក់គេយកទៅបញ្ចាំលេងល្បែង!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ​៖ បុរសម្នាក់​ថ្លើមធំ ហ៊ានយកម៉ូតូខ្លួនឯងទៅបញ្ចាំលេងល្បែងអស់លុយបែកគំនិត ខ្ចីរុឺម៉កម៉ូតូមិត្តភ័ក្រយកទៅបញ្ចាំមួយគ្រឿងទៀត បានលុយ៥០០ដុល្លារចូលលេងល្បែង​ត្រូវបានម្ចាស់តាមស្វែងរកទាន់​ចាប់នាំខ្លួនចូលប៉ុស្តិ៍ប៉ូលីសចោមចៅ​កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧​។

ជនសង្ស័យឆបោកមិត្តភ័ក្រមានឈ្មោះ ជា សុភ័ណ្ឌ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប ញៀនវក់នឹងល្បែង ស្នាក់នៅ​ផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ មាន​ស្រុកកំណើតភូមិ​តាខូយ ឃុំជើងគួន ស្រុកសំរោង ខេត្ត​តាតែវ​។ ចំណែកជនរងគ្រោះ មានឈ្មោះ អុិត សុផា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ ស្បែកជើង កាតាប តាមមុខរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិ​តាខូយ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវជាមួយគ្នា​។ រីឯរុឺម៉កម៉ូតូ​ដែលជនសង្ស័យយកទៅបាត់​ម៉ាក់ Wave យកទាំងរុឺម៉ក​ទាំងម៉ូតូ​។

ជនល្មើសដែលបានខ្ចីរម៉ក់របស់មិត្តភ័ក្របញ្ចាំ

្រពាំងថ្លឹង សង្កាត់ចោមចៅ ហើយសុំខ្ចីរុឺម៉កម៉ូតូ ប្រាប់ថា ទៅផ្សារអូឡាំពិក ខំទុកចិត្ត​ឲ្យខ្ចីយកទៅប្រើ បែជាយកទៅបញ្ចាំ​នៅម្តុំឃ្លាំងរំសេវបាត់ បានលុយ៥០០ដុល្លាចូលលេងល្បែង ដោយចាំយូរពេកមិនឃើញ យករុឺម៉កមកឲ្យវិញ​សង្ស័យតាមស្វែងរក​ដឹងគោលដៅ ព្រោះជនខាងលើ​ញៀន​ល្បែង ទៅតាមរកដល់ណាហ្គាវើល​ប្រទះពេញ កាលពីវេលាម៉ោង៤ព្រឹកថ្ងៃទី២៦នេះ កំពុងលេងល្បែង ហៅចាប់ខ្លួននាំមកប៉ុស្តិ៍នគរបាលចោមចៅ​។

ជនល្មើសដែលបានខ្ចីរម៉ក់របស់មិត្តភ័ក្របញ្ចាំ

ចំណែកជនសង្ស័យឆបោកវិញបានឲ្យដឹងថា​ម៉ូតូរបស់ខ្លួន ចាញ់ល្បែងអស់មួយគ្រឿងហើយ ចង់តាម​រកលុយ​យកម៉ូតូវិញ នឹកឃើញក៏ខ្ចីម៉ូតូរុឺម៉កមិត្តភ័ក្រ យកទៅបញ្ចាំ​នៅម្តុំឃ្លាំងរំសេវ បានឲ្យ៥០០ដុល្លារ​ទៅលេងល្បែងនៅណាហ្គា​​ស្រាប់តែ ម្ខាស់ទៅតាមរកឃើញ នាំចូលប៉ុស្តិ៍ប៉ូលីស​។​ ជនរងគ្រោះជាដើមបណ្តឹងបានឲ្យដឹងថា ខ្លួនចង់បានតែ រុឺម៉ករបស់ខ្លួនមកវិញទេ ដើម្បីបញ្ចប់រឿង តែបើពុំនោះទេ ប្រគល់ឲ្យប៉ូលីសចាត់ការទៅតាមផ្លូវច្បាប់​៕ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង