ស្ងោរមឹងពីងពាង (មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ប្លែកទៀតហើយៗ ជាមួយនិងមុខម្ហូបថ្មី ងាយស្រួលធ្វើមែនទែនម៉ង ធានាថាអ្នករាល់គ្នាហ្នឹងចូលចតិ្ត។ ចង់ដឹងវីធីធ្វើយ៉ាងណានោះ តោះទៅតាមដានជាមួយខ្ញុំទាំងអស់គ្នា៖

គ្រឿងផ្សំ៖

-គល់ស្លឹកគ្រៃ 2 ដើម

-ស្លឹកក្រូច 4-5 សន្លឹក

-មឹកពីងពាង 300 ក្រាម

-ទឹកត្រី 2​ កូនចានតូច

-ទឹកស៊ុប 7 កូនចានតូច

-ក្រូចឆ្មា 2-3 ផ្លែ

-ម្ទេស 2 ស្លាបព្រា

-អង្ករលីង ​1ស្លាបព្រាកន្លះ

-ខ្ទឹមក្រហម 4មើម

-ស្លឹកខ្ទឹម 2ដើម

-ជីវ៉ាន់ស៊ុយ 1ដើម

-ជីអង្កាម 10 ក្រាម

របៀបធ្វើ៖

មុនដំបូងដាំទឹកឲ្យពុះ រួចដាក់គល់ស្លឹកគ្រៃ និងស្លឹកក្រូចចូលក្នុងទឹក រួចហើយដាក់មឹកចូល​ ស្ងោរឲ្យឆ្អិន រួចស្រង់ចេញ។ បន្ទាប់មកទៀតលាយទឹកជ្រលក់ស្រោចពីលើ។​ មុនដំបូងចាក់ទឹកត្រីចូលក្នុងចាន ចាក់ទឹកស៊ុប ក្រូចឆ្មា ម្ទេសហុយ អង្ករលីង បន្ទាប់មកទៀតដាក់មឹកចូល ខ្ទឹមក្រហម ស្លឹកខ្ទឹម និងជីអង្កាម រួចច្របល់ចូលគ្នាជាការស្រេច។

រូបទី1

 

រូបទី2

រូបទី3

រូបទី4

 

រូបទី5

រូបទី6

រូបទី7

រូបទី8

រូបទី9

រូបទី10

 

រូបទី11

 

រូបទី12

រូបទី13

រូបទី14

រូបទី15

 

ចង់ដឹងកាន់តែច្បាស់សូមតាមដានវីដេអូទាំងអស់គ្នា ៖

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង