Bonucci ចូលលេងឲ្យ Juventus វិញខណះដែល​ Higuain ប្តូរទៅ AC Milan


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខ្សែការពារសញ្ជាតិអ៊ីតាលី Leonardo Bonucci បានវិលត្រឡប់មកចូលរួមជាមួយក្រុមម្ចាស់ជើងឯក Serie A Juventus វិញខណៈដែលក្លិប AC Milan ចង់បានខ្សែប្រយុទ្ធ Gonzalo Higuain ។

Bonucci មានវ័យ 31 ឆ្នាំនិងខ្សែការពារ Caldara អាយុ 24 ឆ្នាំគឺជាកិច្ចព្រមព្រៀងដោះដូរកីឡាករដែលមានចំនួនទឹកប្រាក់ 35 លានអឺរ៉ូ (ផោន 31.2 លានផោន) ។

AC Milan នឹងត្រូវចំណាយប្រាក់ 18 លានអឺរ៉ូ (16 លានផោន) សំរាប់ការខ្លីជើងកីឡាករ Higuain ពី Juventus ប៉ុន្តែកីឡាកររូបនេះផ្ទាល់អាចមានជម្រើសក្នុងការធ្វើកិច្ចសន្យាជាអចិន្ត្រៃយ៍បានជាមួយ AC Milan ដោយក្នុងមួយឆ្នាំអាចរកប្រាក់ចំណូលបាន 36 លានអឺរ៉ូ។  

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Higuain មានវ័យ 30 ឆ្នាំហើយបានស៊ុតបញ្ចូលទី 16 គ្រាប់ឲ្យម្ចាស់ជើងឯក Serie A កាលពីរដូវកាលមុន។

តំណាងក្លឹប AC Milan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា: “ការចូលរួមរបស់ Gonzalo និង Mattia គឺជាកត្តាដ៏សំខាន់មួយក្នុងការជួយឲ្យក្លឹបមួយនេះប្រជែងយកឈ្នះពានសំខាន់ៗ។ “

រីឯក្លឹប Juventus ក៏បាននិយាយទៅកាន់កីឡាករ Bonucci ដែរថា: “បន្ទាប់ពីបានចំណាយពេល 7 ឆ្នាំដ៏អស្ចារ្យជាមួយគ្នាពេលនេះ Leonardo បានត្រលប់មកក្លឹបវិញហើយបន្ទាប់ពីចំណាយពេលមួយរដូវកាលនៅ AC Milan ។ ទាំងក្រុម Juventus និង Bonucci ត្រៀមខ្លួនរួចជាស្រេចដើម្បីឈ្នះពានរង្វាន់ជាមួយគ្នា»៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង