ស៊យធំហើយ ឆក់ភ្លែត អ្នកបើកឡានជិះពីក្រោយឃើញបើកបុកផ្តួលភ្លាមៗ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ក្របួចបានចោរឆក់កាបូប១នាក់ ក្នុងចំណោមបក្ខពួកមួយក្រុម ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់តែមិនបានសម្រេច នៅចំណុចវត្តទួល កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា គាត់មកពីផ្សារអូឡាំពិច និងជិះតាមផ្លូវវត្តទួល ហើយត្រូវបានជនសង្ស័យជិះតាមរហូត តែខ្ញុំមិនបានចាប់អារម្មណ៍នោះទេ ពេលមកដល់វត្តទួល ហួសប្រមាណជាង១០០ម៉ែត្រ ទើបពួកគេធ្វើសកម្មភាពឆក់តែម្តង។ ភ្លាមៗនោះខ្ញុំនិងកូនបានស្រែក តែបានឡានបុរសម្នាក់ដែលជិះពីក្រោយជិះដេញបុកឲ្យដួល ទើបប្រជាពលរដ្ឋចាប់បាននិងប្រគល់ឲ្យសមត្ថកិច្ចយកទៅធ្វើការសាកសួរ ។

ជនសង្ស័យឈ្មោះ ងួន ចន្ថា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរជាអ្នកលក់ទំនិញអនឡាញស្នាក់នៅម្តុំ ភូមិផ្សារតូច នៅពេលដែលខ្ញុំជិះម៉ូតូទៅធ្វើការ ខ្ញុំបានចូលហូបបាយ ពេលចេញហូបបាយរួច ជិះមកតាមផ្លូវ ក៏ស្រាប់តែមិត្តភក្តិខ្ញុំម្នាក់ទៀត ធ្វើសកម្មភាពឆក់ហើយក៏បោះកាបូបមកឲ្យខ្ញុំ តែត្រូវបានឡានមួយគ្រឿង ជិះបុកដួលតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានធ្វើការនំាខ្លួនជនសង្ស័យ និងជនរងគ្រោះមកប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ដើម្បីដាក់ពាក្យប្តឹង និងសាកសួរជនសង្ស័យដើម្បីស្វែងរកបក្សពួកបន្តទៀត៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង