ប៊ិះទៅហើយ! បើករថយន្តសុខៗស្រាប់តែឆ្លងប្រព័ន្ធភ្លើងឆាបឆេះ ផ្អើលរថយន្តពន្លត់អគ្គីភ័យមកជួយ…(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ រថយន្តដឹកទំនិញធន់ធំមួយគ្រឿង ខណៈដែលកំពុងបើកបរ ស្រាប់តែឆ្លងប្រព័ន្ធភ្លើងឆាបឆេះ ហុយផ្សែងផ្អើល សមត្ថកិច្ច ប្រជាពលរដ្ឋអ្នកដំណើរតាមដងផ្លូវកកស្ទះចរាចរណ៍ ត្រូវបានរថយន្តពន្លត់អគ្គីភ័យទៅជួយ ទាន់ពេលវេលា សំណាងល្អមិនបានបង្កឲ្យ គ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកដទៃ ឬខូចតែរថយន្ត។  ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៤ ខាងលិចជាប់រង្វង់មូលចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

គួររលឹកផងដែរ រថយន្តដែលទទួលរងឆ្លងប្រព័ន្ធភ្លើងឆេះផ្អើលគេឯង ម៉ាក ហុីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ធំ 3A-1866 ដឹកទំនិញក្រុមហ៊ុន នៅផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

តាមសម្តីអ្នកបើកបររថយន្ត បានឲ្យដឹងថា មុនកើតហេតុ រថយន្ត ដឹកទំនិញរបស់ក្រុមហ៊ុនទើបនឹងបើកចេញ ពីក្រុមហ៊ុន ដែលមានគោលដៅឆ្ពោះទៅ ក្រុងព្រះសីហនុ  ទើបតែដល់ចំណុចកើតហេតុ ស្រាប់តែភ្លើងឆេះហុយ ចេញពីកូនជ្រូក ម៉ាសុីន ទើបឆេះខ្សែប្រព័ន្ធភ្លើងហុយផ្សែងខ្មួល ផ្អើល លោតចុះ ហើយត្រូវបាន រថយន្តមួយគ្រឿងផ្សេងទៀត ដឹកទំនិញដូចគ្នា ឈប់ជួយដងទឹកជះ និងរថយន្តពន្លត់អគ្គីភ័យរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ធ្វើដំណើរឆ្លងកាត់ ក៏ប្រទះឃើញ ហើយបានជួយបាញ់ទឹកពន្លត់ភ្លើងនោះផងដែរ ។

ករណីខាងលើ មិនបង្កឲ្យអ្នកណា រងគ្រោះថ្នាក់នោះទេ គ្រាន់តែខូចខាតតែ ប្រព័ន្ធខ្សែភ្លើងរថយន្តតែប៉ុណ្ណោះ ហើយហៅរថយន្តផ្សេងមួយទៀតអូសយកទៅ ចូលក្រុមហ៊ុនវិញ ដើម្បីធ្វើការជួសជុល ។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង