អត្ថប្រយោជន៏របស់ផ្លែស្វាយ ចំពោះសុខភាព
តើអ្នកដឹងទេ ថាផ្លែស្វាយមាន អត្ថប្រយោជន៏អ្វីខ្លះ ដល់សុខភាព? ជាការពិត ផ្លែស្វាយមិនត្រឹមតែមាន រសជាតិឆ្ងាញ់នោះទេថែម ទាំងផ្តល់អោយរាងកាយ និងសរីរាង្គខាងក្នុងរបស់អ្នក មានសុខភាពល្អថែមទៀត៖
១) តើក្នុងផ្លែស្វាយមានសារធាតុសំខាន់អ្វីខ្លះ?
•៧៥ភាគរយ មានជាតិវីតាមីនC
•២៤ភាគរយ មានជាតិវីតាមីនA
•១២ភាគរយ មានវីតាមីនB6+
•១០ ភាគរយ គឺក្នុងផ្លែស្វាយសម្បូរជាតិសរសៃ
•៨ភាគរយ មានជាតិប៉ូតាស្យូម
•៥ភាគរយ មានជាតិម៉ាញ៉េស្យូម
២) តើផ្លែស្វាយជួយអ្នក បានអ្វីខ្លះ?
•មហារីក៖ ដូចអ្នកបានដឹងហើយ ថាផ្លែស្វាយអាចជួយការពារ ជម្ងឺមហារីកបាន ពីព្រោះវាជាផ្លែឈើធម្មជាតិម៉្យាង ដែលសម្បូរដោយជាតិ ប្រូតេអ៊ីនជាច្រើន។
• សម្ពាធឈាម៖ ផ្លែស្វាយមានជាតិ វីតាមីនC និងសម្បូរជាតិសរសៃ ដូច្នេះវាជួយការពារការឡើងសម្ពាធ ឈាមបាន។
•ស្បែក៖ ផ្លែស្វាយ ជួយដល់ស្បែករបស់អ្នក ពីព្រោះវាមានពណ៌លឿងស្រស់ ដែលអាចជំនួយដល់ស្បែក អោយស្រស់ថ្លា និងអាចបំបាត់ ស្នាមខ្មៅតូចៗ ដែលជាប់លើស្បែកបាន។
•ភ្នែក ៖ ដោយសារតែផ្លែស្វាយ មានជាតិវីតាមីនA ដែលជួយដល់កែវភ្នែក អោយមើលឃើញ បានច្បាស់ល្អ និងការពារបញ្ហាស្រវាំងភ្នែក។
•ទឹកនោមផ្អែម៖ ចំពោះផ្លែស្វាយ ក៏អាចជួយការពារ ដល់ជម្ងឺទឹកនោមផ្អែមបានដែរ។ ដូច្នេះជារៀងរាល់ពេលយប់ អ្នកអាចកិនផ្លែស្វាយ អោយក្លាយជាទឹក រូចផឹកនៅពេលយប់ រឺក៏នៅពេលព្រឹកក៏បានដែរ។
•ប្រព័ន្ធរំលាយអាហារ៖ ផ្លែស្វាយសម្បូរ ជាតិសរសៃច្រើន ដូច្នេះនៅពេលអ្នក បរិភោគវា អាចជួយអោយប្រព័ន្ធរំលាយអាហារ របស់អ្នក មានសុខភាពល្អបាន។
• បញ្ហាក្កៅក្នុង៖ មនុស្សភាគច្រើន នៅពេលក្កៅក្នុង តែងចេញរោគសញ្ញា ឡើងពងបែកមាត់ជាដើម ប៉ុន្តែអ្នកក៏អាចដោះស្រាយបញ្ហានេះ ដោយបរិភោគផ្លែស្វាយទុំ ពីព្រោះក្នុងជាតិផ្លែស្វាយ មានជាតិត្រជាក់ និងផ្អែមដែល អាចកាត់បន្ថយបញ្ហានេះបាន។
ទាំងនេះជាអត្ថប្រយោជន៏ របស់ផ្លែស្វាយដែលអ្នក មិនបានចាប់អារម្មណ៍ទៅលើ។ ដូច្នេះនៅពេលអ្នកបានជ្រាបហើយ គូរតែបរិភោគផ្លែស្វាយទុំ អោយបានច្រើន ដើម្បីសុខភាពរបស់អ្នក។
ប្រភព បរទេស
មតិលើបញ្តាញសង្គម Facebook