សម្រស់របស់កញ្ញា Bella Ranee នៅក្នុងកម្មវិធីយប់មិញនេះពិតជាស្រស់ស្អាតមែនទែន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាសម្តែងថៃដ៏មានប្រជាប្រិយភាព ដែលអ្នកគាំទ្រកម្ពុជាមួយចំនួនស្គាល់នាង តាមរយៈរឿង “បុព្វេសន្និវាស” គឺកញ្ញា Bella Ranee (ការ៉ាកេត) បានមកដល់ប្រទេសកម្ពុជាជាលើកទី២ហេីយ ដើម្បីមកសម្តែងនៅក្នុងកម្មវិធីគម្រប់ខួប ៣ឆ្នាំរបស់ស្ថានីយ៏ទូរទស្សន៍ PNN។

យ៉ាងណាមិញ ការមកដល់ប្រទេសកម្ពុជាជាលើកទី២នេះដែរ កញ្ញា Bella បានទទួលស្វាមគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អ្នកគាំទ្រយ៉ាងច្រើនកុះករនៅប្រទេសកម្ពុជាផងដែរ។

ជាក់ស្តែង បើងាកមកចាប់អារម្មណ៏សម្រស់របស់នាងវិញ តារាដ៏ស្រស់សោភារូបនេះ នៅខាងក្រៅវិញ បានធ្វើឲ្យអ្នកគាំទ្រជាច្រេីន មើលស្ទើរតែមិនដាក់ភ្នែកនោះទេ ព្រោះថាតារាសម្តែងរូបនេះ នៅខាងក្រៅពិតជាមានសម្រស់ស្រស់ស្អាតខ្លាំង ឡើងដូចជាព្រះនាងទៅហើយ។

គួររម្លឹកដែរថា បន្ទាប់ពីសម្តែងក្នុងកម្មវិធីនៅស្ថានីយ៏ទូរទស្សន៏ PNN ចប់ កញ្ញា Bella ក៏ប្រញាប់ឡើងយន្តហោះ វិលទៅកាន់ប្រទេសខ្លួនវិញទាំងយប់ ដោយមិនបានស្នាក់នៅប្រទេសកម្ពុជានោះទេ៕

ដេីម្បីកុំឲ្យខាតពេលយូរ មកមេីលសម្រស់របស់នាងនៅខាងក្រៅទាំងអស់គ្នា​ ថាស្រស់ស្អាតប៉ុណ្ណា៖ 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង