ជំនឿ​ព្រាយ និង​ការ​​រំដោះ​គ្រោះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ក្រោយ​ពី​ជួប​ប្រទះ​នូវ​គ្រោះ​ថ្នាក់ ឬជម្ងឺ​ណា​មួយ​ដែល​បណ្តាល​មក​ពី​ប្រការ​ផ្សេងៗ ជនជាតិ​ខ្មែរ​ទាំង​ពីរ​ភេទ​តែង​តែ​ប្រារឰ​ពិធី​រំដោះ​គ្រោះ តាម​ជំនឿ​ទំនៀម​ទំលាប់​ដូន​តា​ខ្លួន។ បុព្វ​ហេតុ​ដែល​នាំ​ឲ្យ​គេ​ប្រារឰ​ពិធី​កម្មនេះ បណ្តាល​មក​ពី​គេ​ចង់​ឲ្យ​ឧបទ្រព​ចង្រៃ​ ដែល​កំពុង​យាយី​ទាំង​ផ្លូវ​កាយនិង​​​ផ្លូវ​ចិត្ត ចាក​ចេញ​ពី​ខ្លួន​ប្រាណ​របស់​ពួកគេ។ ហើយ​ដើម្បី​សម្រេច​នូវ​វត្ថុ​បំណង​ពិសិដ្ឋ​នេះ គេ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​ភិក្ខុ​សង្ឃ​ទាំង​ស្រុង ដែល​ជា​អ្នក​សូត្រ​មន្ត​រំដោះ​គ្រោះ​តំណាង​នៅ​ទីនេះ ដោយ​មាន​រូប​​ព្រាយ បិសាច ធ្វើអំពី​ម្សៅ​ដែល​ត្រូវ​បាន​បង្ក្រាប ឬសម្លាប់​ដោយ​ព្រះបាលី។

តាម​ពិត​ទៅ​ពិធី​រំដោះ​គ្រោះ​នេះ គឺជា​ពិធី​កម្ម​ដ៏សំខាន់​មួយ​ក្នុង​ចំណោម​ពិធី​កម្ម​សំខាន់ៗ​ទាំង​ឡាយ​របស់​ជន​ជាតិ​ខ្មែរ ជាពិសេស​នៅ​ក្នុង​ខេត្ត​សៀមរាប​អង្គរ ប្រារឰ​ទៅ​តាម​ប្រពៃណី​បរម​បុរាណ ដោយ​ព្រឹទ្ធា​ចារ្យ​ជា​អ្នក​រៀប​ចំ​គ្រឿង​បណ្ណា​ការ​មួយ​ចំនួន​ផង ដូច​ជា ស្លាធម៌ ​ទៀន ធូប ពែ និង​សូន​រូប​ព្រាយ​ដាក់​លើ​ពែ ហើយ​សូត្រ​មន្ត​លើក​រាសី​ដេញ​ព្រាយ​បិសាច​ឲ្យ​ចេញ​ពី​ជន​រង​គ្រោះ និង​ការបញ្ជូន​រូប​ព្រាយ​ចំនួន ៥​ដាក់​តាម​ទិស​ដើម​របស់​វា​វិញ ក្រោយ​ពី​ការ​បង្ក្រាប​ដោយ​ព្រះ​ភិក្ខុ​សង្ឃ។

ពិធី​រំដោះ​គ្រោះនេះ​មាន​លក្ខណៈ​ជា​ជីវចល និង​ជា​ពុទ្ធ​និយម​ផង ពោល​គឺ​មាន​លក្ខណៈ​ច្របូក​ច្របល់​រវាង​ជំនឿ​ព្រលឹង និង​ព្រះ​ពុទ្ធ​សាសនា។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​បង្កប់​នូវ​អត្ថន័យ​ស៊ី​ជម្រៅ​មួយ គឺ​សេចក្តី​សុខ សេចក្តី​សប្បាយ និង​សុភមង្គល​របស់​មនុស្ស​គ្រប់​រូប​ ជា​ពិសេស​ក្នុង​ពេល​មាន​គ្រោះ​អាសន្ន​ម្តងៗ ក្នុង​ដំណើរ​ជីវិត​របស់​ខ្លួន។

កុំ​ភ្លេច​ថា​ព្រាយ​ដែល​គេ​ធ្វើ​ឡើង​នោះ គឺ​ធ្វើ​ឡើង​សម្រាប់​ជំនួស​រាល់​អំពើ​ឧបទ្រ​ចង្រៃ ដែល​ស្ថិត​ក្នុង​ខ្លួន​ប្រាណ​របស់​ជន​រង​គ្រោះ ហើយ​ការ​ដែល​គេ​យក​រូប​ព្រាយ និង​បរិវាទ​ទៅ​ចោល​ក្រោយ​ពី​បង្រ្កាប​រួច​នៅ​ទិស​ខាង​ត្បូង ឬ​ខាង​កើត​នោះ គឺ​ក្នុង​ន័យ​ថា​ឧបទ្រ​ប​​ចង្រៃ​ទាំង​តូច​ទាំង​ធំ ទាំង​ឡាយ​ត្រូវ​បាន​ដេញ​ចេញ​ជា​ស្ថាពរ​រួច​ស្រេច​ទៅហើយ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង