ប៊ែលហ្ស៊ិកបញ្ចប់ក្តីសង្ឃឹមរបស់ប្រេស៊ីលត្រឹមវគ្គ ៨ ក្រុមចុងក្រោយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ប៊ែលហ្ស៊ិកបានបង្ហាញទម្រង់លេងយ៉ាងល្អក្រោយផ្តួលក្រុមម្ចាស់ជើងឯក ៥ សម័យកាលប្រេស៊ីលចេញពីការប្រកួតបាល់ទាត់ World Cup ២០១៨ ហើយឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៨៦ មក។

ទម្រង់លេងយ៉ាងល្អរបស់បែលហ្សិកធ្វើឲ្យក្រុមរបស់ខ្លួនអាចបើកការនាំមុខលើប្រេស៊ីលមួយគ្រាប់មុននៅនាទី ១៣ គឺជាការលើបាល់ចូលតំបន់គ្រោះថ្នាក់ដោយកីឡាករ Nacer Chadli ហើយជាការធ្វើឲ្យចូលទីខ្លួនឯងដោយកីឡាករ Fernandinho ។ បន្ទាប់ពីប៊ែលហ្ស៊ិកបើកការនាំមុខមុនធ្វើឲ្យប្រេស៊ីលវាយសម្រុកជាខ្លាំងប៉ុន្តែគ្មានសំណាងអាចរកគ្រាប់បាល់បាន ផ្ទុយទៅវិញបែរជាភ្លាត់ស្នាតធ្វើឲ្យបាល់ដាច់មាត់ឲ្យ ប៊ែលហ្ស៊ិករកបានមួយគ្រាប់ទៀតដោយកីឡាករ De Bruyne នៅនាទី៣១ លទ្ធផលនេះបានរក្សាដល់ចប់ការប្រកួតតង់ទី ១ ។

ការប្រកួតឈានដល់តង់ទី ២ ប្រេស៊ីលដែលត្រូវគេនាំមុខ ២ គ្រាប់ក៏ខិតខំប្រឹងប្រែងលេងវាយសម្រុកជាខ្លាំងដែលហេតុអាចរកគ្រាប់បាល់បានមួយគ្រាប់វិញនៅនាទី៧៦ ដោយកីឡាករ Renato Augusto តែអ្វីៗដូចជាហួសពេលបន្តិចហើយ។ លទ្ធផលនេះរក្សារហូតដល់ចប់ការប្រកួត ៩០នាទី។

ប្រកួតក្រោយរបស់ប៊ែលហ្ស៊ិក នឹងជាប់ក្រុមខ្លាំងបារាំងក្នុងវគ្គ Semi Final នៅ កីឡាដ្ឋាន St Petersburg ថ្ងៃអង្គារសប្តាហ៍ក្រោយ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង