តារាហ្វេសប៊ុក ប៊ីយូបូ ដែលល្បីបញ្ចេញសម្រស់ដើមទ្រូងមិនខ្វល់ធ្វើជាតួកុនដោយសារ…!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តារាហ្វេសប៊ុកកញ្ញា ប៊ីយូបូ ដែលជារកស៊ីបើកហាងលក់គ្រឿងសំអាងនារីៗនិងល្បីបញ្ចេញសម្រស់ដើមទ្រូងទទួលការគាំទ្រពីប្រុសៗនោះ​ មិនខ្វល់ពីការធ្វើជាតួកុនឬជាតារាសម្តែងអ្វីឡើយដោយសារនាងចង់គិតរកលុយសល់ទៅជួយសង្គមនិងអ្នកក្រីក្រទៅវិញជាងជាទៅធ្វើជាតួកុន។

ទាំងសម្រស់ និង ប្រជាប្រិយភាពមិនចាញ់តារាសិចស៊ីល្បីៗឡើយ សម្រាប់នាងបែរជាប្រកាសយ៉ាងឡូយតែម្ដងថា អ្នកនាងមិនចង់ល្បីនឹងការប្រឡូកសិល្បៈនោះទេ ដោយសារតែអ្នកនាងរវល់ច្រើននឹងការងារប្រកាសលក់ផលិតផលរកពេលសម្រាកមិនបាន និងរវល់ចុះសកម្មភាពសប្បុរសធម៌ ដែលជាចំណូលចិត្តច្រើនជាង។

ក្រោយពីស្ងប់ជុំវិញរឿងរ៉ាវត្រូវគេចោទថាបង្ខំអោយបុរសម្នាក់សុំទោស បន្ទាប់ពីបើកប៉ះរថយន្ត អ្នកនាង ប៊ីយូបូ តារាហ្វេសប៊ុកសាច់សខ្ចី បានអះអាងថា អ្នកនាងត្រូវបានផលិតករច្រើននាក់ទាក់ទងអោយអ្នកនាងចេញថត តែអ្នកនាងបានឆ្លើយតបអ្នកនាងមិនមានពេល និងប្រហែលមិនអាចទទួលការងារសម្ដែងបានទេ ដោយសារតែអ្នកនាងតែហាក់មិនសូវមានចំណូលចិត្តអោយបុរសណាម្នាក់បានថតកើយកើយអោបរឹត ដែលអ្នកនាងយល់ថាជាការប៉ះពាល់បើអ្នកនាងលុកលុយនឹងសិល្បៈ។
កញ្ញា ប៊ីយូបូ រូបនេះបានក្លាយជាតារាហ្វេសប៊ុកដែលមានហ្វេនច្រើន មិនមែនចង់អោយមានការចាប់អារម្មណ៍ ដើម្បីឆក់តំណែងជាតារាសម្ដែង ឬតារាថតស្ពតនោះទេ ប៉ុន្តែអ្នកនាងសប្បាយចិត្តដែលក្រោយពីមានគេស្គាល់ច្រើនឡើង ក៏ត្រូវបានផលិតករមួយចំនួនទាក់ទងអោយចេញសម្ដែងជាហូរហែរ។

កញ្ញា ប៊ីយូបូ បាននិយាយថាខ្លួនចង់ត្រឹមតែជាម្ចាស់ផលិតផលផ្នែកថែរក្សាសម្រស់ដែលអាចរកចំណូលបានច្រើន និងចង់អោយមានលុយច្រើនដើម្បីបានធ្វើគម្រោងសប្បុរសធម៌ ដូចដែលធ្លាប់ធ្វើកន្លងមកប៉ុណ្ណោះ គឺមិនចង់អោយមានការងារចេញសម្ដែងបន្ថែមមួយមុខទៀតទេ។ អ្នកនាងថារាល់ថ្ងៃ អ្នកនាងចំណាយពេលច្រើនលើសកម្មភាពចុះចែកអំណោយ ដោយក្នុងនោះនាងបានចំណាយលុយផ្ទាល់ខ្លួនជីកអណ្ដូងទឹកស្អាត អោយសហគមន៍មួយចំនួននៅខេត្តសៀមរាបបានពីរបីកន្លែងមកហើយ ដោយរាល់ពេលចុះទៅធ្វើអណ្ដូងទឹកម្ដងៗ ក៏បានពាំនាំមីត្រីខ អង្ករ និងថិវកា ជាច្រើនផ្សេងទៀត ទៅប្រគល់ជូនដល់គ្រួសារចាស់ជរា និងក្រីក្រ។

ជាមួយរូបសម្រស់ស្អាតថែមទៀតពូកែរកស៊ីខាងគ្រឿងសំអាងនោះ នាងបានបង្ហើបថា ក្រោយពីមានឱកាសធ្វើសកម្មភាពចុះចែកអំណោយ ហើយបានដើរផ្ទាល់ជាមួយអ្នកខ្វះខាត កាន់តែធ្វើអោយអ្នកនាងញៀនញ៉ាមនឹងការបរិច្ចាគ ដោយក្នុងមួយអាទិត្យ អ្នកនាងទុកពេលចុះទៅធ្វើសកម្មភាពបែបនេះ ជាមួយមិត្តភ័ក្រ្ត មិនក្រោម២ដងក្នុងនោះទេ ដើម្បីបានចែករំលែកកង្វះខាតដល់ជនទាំងនោះផង និងដើម្បីអោយចិត្តរបស់ខ្លួនជ្រះថ្លា ក្រោយពីរកចំណូលបានពីការប្រកាសលក់ផលិតផលនោះផង។

កញ្ញា ប៊ីយូបូ (Bee Yobo) បានប្រាប់ថា អ្នកសុំត្រឹមតែជាតារាហ្វេសប៊ុកដែលមានការទទួលស្គាល់ថាជាអ្នកផ្សាយលក់ផលិតផល និងជាបុគ្គលម្នាក់ដែលមានឱកាសបានជួយដល់សង្គមតាមរយៈការចុះជួយជីកអណ្ដូង និងចែកទានដល់ខ្វះខាតបានហើយគឺមិនចង់ល្បីឈ្មោះក្នុងរឿងសម្ដែងស៊ិចស៊ី ឬថតភាពយន្តអី ទៀតទេ ក្នុងពេលដែលអ្នកនាងយល់ថាខ្លួនបើប្រឡូកការងារមួយនេះ ក៏មិនពិបាកជោគជ័យនោះដែរ តែចង់ផ្ដល់ឱកាសអោយអ្នកមានចំណូលចិត្តច្រើនជាង។

ជាមួយនឹងការប្រកាសនេះ ទើបលើអាក់ខោនផ្ទាល់ខ្លួនរបស់អ្នកនាង ត្រូវគេឃើញបង្ហោះរូបភាពពីសកម្មភាពសប្បុរសធម៌ និងចែកទានច្រើន ដែលធ្វើអោយតារាហ្វេសប៊ុករូបនេះ កាន់តែទទួលបានការចាប់អារម្មណ៍ បើទោះជាមានអ្នកខ្លះរិះគន់ថាអ្នកនាងស៊ិចស៊ីមិនធម្មតាបន្តិចក្ដី៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង