ព្រោះតែជីវិត ! សន្តិសុខស្រីម្នាក់ អត់ងងុយដេកស្លាប់ម្នាក់ឯងគ្មាននរណាដឹង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ស្រ្តីចំណាស់ម្នាក់ ជាសន្តិសុខបណ្តែតយាមពេលយប់ សង្ស័យអត់ងងុយពីឡើងទៅលើជាន់ដំបូលផ្ទះជួលកាន់ទាំងស្រាថ្នាំ១ដប មិនទាន់បានហូបផង ដេកស្លាប់បាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលជាន់ទី១ ផ្លូវលំ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ មាស គីន ភេទស្រី អាយុ ៤៨ឆ្នាំ មុខរបរ សន្តិសុខបណ្តែតយាមវេនយប់ នៅរោងចក្រសាន់តិច ស្នាក់នៅបន្ទប់ជួល ដេ៥ ជាន់ទី១ ផ្ទះកើតហេតុខាងលើ មានស្រុកកំណើត ភូមិក្រូច ឃុំស្វាយភ្លើង ស្រុកបារាយ ខេត្តកំពង់ធំ ។ ជនរងគ្រោះជាស្រ្តីមេម៉ាយ កូន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ។

បើតាមស្រ្តីឈ្មោះ អ៊ុក ស្រីស្រាន់ អាយុ២៤ឆ្នាំ មុខរបរកម្មការនីរោងចក្រ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា ម្តាយរបស់ខ្លួនសុខភាពមិនសូវមាំទាំទេ តែដោយសារ ស្ថានភាពគ្រួសារក្រខ្សត់ ទើបសម្រេចចិត្តសុំរកការងារ យាមយប់ គ្រាន់បានប្រាក់ឈ្នួល ចិញ្ចឹមគ្រួសារ ហើយម្តាយរបស់នាង យាមនៅរោងចក្រ សាន់តិច វេនយប់ ហើយនៅថ្ងៃកើតហេតុនេះ ខណៈដែលគាត់នៅបន្ទប់ជួលម្នាក់ឯង រីឯកូនៗទៅរៀន ទៅធ្វើការងារអស់ ស្រាប់តែនៅវេលាម៉ោងខាងលើ អ្នកជិតខាងទូរស័ព្ទប្រាប់ថាម្តាយដេកស្លាប់ទៅវិញ ទើបបង្កឲ្យឆោឡោ មកដល់នាំគ្នាសែងចុះមកជាន់ក្រោម តែដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

តាមប្រជាពលរដ្ឋ នៅក្បែរខាង បានឲ្យដឹងថា ស្រ្តីរងគ្រោះឡើងទៅលើជាន់ដំបូលតាំងពីវេលាថ្ងៃត្រង់មកម្ល៉េះ អត់បាយអត់ទឹក កាន់ស្រាថ្នាំមួយដប ទៅដេកសម្រាក នៅលើរនាបគ្រែ មានដបស្រាថ្នាំ១ដបផង ហើយក៏គ្មានអ្នកណាចាប់អារម្មណ៍ដែរ លុះដល់ថ្ងៃរសៀល មានអ្នកឡើងទៅលើជាន់ដំបូលសា ខោអាវ ស្រាប់តែប្រទះឃើញស្រ្តីរងគ្រោះ ដេកស្តូក ហៅពុំងើប មិនឆ្លើយ ស្ទាបហើយ សង្ស័យមានហៀរបែកពពុះមាត់ ទើបឆោឡោ ទូរស័ព្ទប្រាប់សាច់ញាតិ នាំគ្នាមក សែងចុះក្រោម តែហួសពេលទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើល ។

តាមការពិនិត្យជាក់ស្តែង ក្នុងស្រា១ដបទឹកសុទ្ធ ជនរងគ្រោះបានហូបអស់បន្តិចទៅហើយ ឆ្លងកាត់ការពិនិត្យកោសល្យវិច្ច័យឃើញថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ គាំងបេះដូងស្លាប់ រួចប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តគោកបញ្ជាន់ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង