វក់នឹងល្បែងខ្លាំងពេក ធ្វើឲ្យនារីម្នាក់បែកគំនិតទៅលួចមាន់អ្នកភូមិតែត្រូវ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ដោយសារតែវក់និងល្បែងលេងភ្លេចបាយទឹកពេលចាញ់អស់លុយ ធ្វើឲ្យស្ត្រីម្នាក់បែកគំនិតដើរលួចមាត់គេ តែត្រូវម្ចាស់គេទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ័សែនជ័យ។

ជនសង្ស័យឈ្មោះស្រី នី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបកម្មការិនីរោងចក្រ ស្នាក់នៅ បន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានជិះកង់មកហើយធ្វើសកម្មភាពចូលក្នុងរោងមាន់ដែលនៅខាងមុខផ្ទះ ខណៈកំពុងធ្វើសកម្មភាព ក៏លឺសម្លេងមាន់ស្រែក ពេលនោះម្ចាស់អើតមើល ក៏ឃើញជនសង្ស័យទើបឃាត់ខ្លួន និងរាយការណ៍ទៅសមត្ថកិច្ចតែម្តង។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយបានអប់រំ និងដោះលែងជនសង្ស័យឲ្យទៅផ្ទះវិញ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង