ព្រោះតែកាតព្វកិច្ច! ធ្វើឲ្យនរគបាលពីរូបជួបគ្រោះថ្នាក់បាក់ស្មាខាងស្តាំ នឹងម្នាក់ទៀត…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ ចំនួន០២រូប បានរងរបួសម្នាក់បាក់ស្មា និងម្នាក់ទៀតរងរបួសស្រាល ខណៈជិះម៉ូតូប្រដេញជនល្មើសដែលជាចោរប្លន់ តែត្រូវក្រុមចោរកៀរម៉ូតូបណ្តាលអោយដួលរងរបួស កាលពីម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ សីហា ២០១៧ នេះ ។

ក្នុងនាមជាថ្នាក់ដឹកនាំកងកម្លាំងក្នុងខណ្ឌទាំងមូល នៅព្រឹកថ្ងៃទី២៥ នេះដែរ លោកអធិការនគរបាលខណ្ឌ រួមនឹងកង កម្លាំងក្រោមឱវាទចុះទៅសាកសួរសុខទុក្ខ និងប្រគល់ជូនថវិកា ផ្ទាល់ខ្លួននិងប្រមូលបានក្នុងខណ្ឌ សរុប ៣លានរៀល មកមន្ទីរពេទ្យលោកសង្ឃ ជូនមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅរងគ្រោះទាំង២រូប ទុកគ្រាន់ដោះស្រាយបញ្ហាបានមួយចំណែក។ នគរបាលរងរបួសទាំង២រូបនោះ ទី១ ឈ្មោះ ព្រិន្ទបាល វី វិន រងរបួសស្រាល ប៉ុន្តែដួលសន្លប់នៅនឹងកន្លែង បច្ចុប្បន្នកំពុងសម្រាក ព្យាបាលនៅផ្ទះ។ ទី២ ឈ្មោះ ផេង ចាន់ថុន រងរបួសបាក់ស្មាខាងស្តាំ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យលោកសង្ឃ។

សូមជំរាបថា នៅយប់មុនកើតហេតុដែលនគរបាលទាំង២រងគ្រោះនេះ គឺមានជនរងគ្រោះម្នាក់មកប្តឹងសមត្ថកិច្ចថា ត្រូវក្រុមចោរប្លន់យកម៉ូតូម៉ាក ស៊ូមមើ នៅចំនុចភូមិ ព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ ស្របពេលនោះ នគរបាលទាំង២កំពុងតែល្បាតនៅចំនុចនោះស្រាប់ បានលឺមេៗប្រកាសតាម ID ទើបឃើញជនល្មើសដូចភិនភាគប្រកាស ក៏ចាប់ផ្តើមប្រដេញតាមក្រោយ និងប្រកូកប្រកាសតាមID រហូត មកដល់ចំណុច ហួសរង្វង់មូលចោមចៅ មុខព្រលានយន្តហោះ ស្រាប់តែម៉ូតូរបស់នគរបាលទាំង២ ត្រូវម៉ូតូក្រុមចោរកៀរធាក់ផ្តួលរងរបួសធ្ងន់បែបនេះតែម្តង រួចក្រុមចោរគេចខ្លួនបាត់អស់ ព្រោះបាត់ដាន៕ ក្រោយមកក៏ត្រូវរថយន្តក្លីនិកឯកជនរស្មីនៅទល់មុខប្រលានយន្តហោះ ដឹកទៅសង្គ្រោះ អស់ជាង១០០ដុល្លា ទើបបញ្ចូនទៅសង្គ្រោះបន្តទៅមន្ទីរពេទ្យព្រះកុសុមះ។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង