មិនប្រយ័ត្នសោះ! យុវជនប្រុសស្រី២នាក់ជិះម៉ូតូដួលអូសចូលក្រោមរថយន្ត…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ យុវជនប្រុសស្រី២នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ដួលអូសប្រហែល៥ម៉ែត្រចូលក្រោមរថយន្តដែលចតនៅចញ្ចើមផ្លូវខាងឆ្វេងបណ្ដាលអោយយុវជនម្នាក់រងរបួសធ្ងន់បាក់ជើងម្ខាងចំណែកនារីម្នាក់ទៀតរបួសស្រាលរលាត់ដៃរលាត់ជើង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទី យប់ថ្ងៃទី២៧ខែ កញ្ញាឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣១០ សង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតគេឃើញបុរស២ទៅ៣នាក់បើករថយន្តម៉ាក ម៉ាសស្ដា BT 50 ពណ៌កណ្ដុលប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AC-1999 មកចតនៅចញ្ចើមផ្លូវ ត្រង់ចំណុចកើតហេតុផ្នែក ចំហៀងខាងឆ្វេងដៃ រួចដើរចូលទៅផ្ទះមួយកន្លែងនៅក្បែនោះ លុះមួយសំទុះក្រោយមកស្រាបតែមាន យុវជនប្រុសស្រី២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកzoomer xពណ៌ស លាយផ្កាឈូកពាក់ស្លាកលេខ ភ្នំពេញ 1GN-8936 ជិះឌុបគ្នាតាមបណ្ដោយផ្លូវ៣១០ទិសដៅពី កើតទៅលិចក្នុងល្បឿនលឿនហើយបានចាប់ហ្វ្រាំបណ្ដាលអោយដួលអូសប្រហែល៥ម៉ែត្រចូលទៅក្រោមរថយន្តបណ្ដាលអោយយុវជនដែលជាអ្នកបើកម៉ូតូរងរបួស ធ្ងន់បាកជើងម្ខាង ចំណែកនារីម្នាក់ទៀតរបួសរលាត់ដៃនិងជើងភ្លាមៗត្រូវបានរថយន្តសង្គ្រោះ មន្ទីរព្យាបាលហុងហាក់ ដឹកទៅសង្គ្រោះភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុរួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ខណ្ឌចំការមនមកធ្វើការវាស់វែងបន្ទាប់មកក៏មានអ្នកតំណាង ជនរងគ្រោះមកដល់ចរចាព្រមស្មើគ្នាដោយយកម៉ូតូឡានទៅជុសជល់រៀងៗខ្លួន ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង