មិនប្រយ័ត្នសោះ! បុរសពីរនាក់ជិះម៉ូតូក្នុងល្បឿនលឿនទៅបុករថយន្ត កាមរី ដែលរៀបនឹង…
ភ្នំពេញ៖ បុរស២នាក់ ជិះម៉ូតូយ៉ាងលឿនទៅបុករថយន្ត បណ្ដាលឲ្យខូចខាតផ្នែកចំហៀងខាងមុខទ្វារខាងឆ្វេងយ៉ាងដំណំ ដែលបង្កអោយបុរសទាំង២ របួសស្រាលរលាត់ដៃរលាត់ជើង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង២៥នាទី ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ២៧៣ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសពីរម្នាក់ ជិះម៉ូតូម៉ាក Suzuki Let ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY-2164 ជិះក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវ២៧៣ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏បានបុកទ្វារខាងមុខផ្នែកខាងឆ្វេងរបស់រថយន្ត Camry ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6826 ពណ៌មាស ដែលរៀបនឹងឆ្លងផ្លូវ បើកបរដោយនារីម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យបុរសដែលជិះម៉ូតូរងរបួសស្រាលរលាត់ដៃជើង រីឯម៉ូតូខូចខាតផ្នែកខាងមុខទាំងស្រុង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកបានចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាងមកបំភ្លឺ និងដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕
មតិលើបញ្តាញសង្គម Facebook