ប្រុងប្រយ័ត្នបងប្អូន! មិនដឹងជាពួកគាត់ប្រុង ទៅកាច់កម៉ូតូនៅខាងណាទេ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កម្លាំងចម្រុះនៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោកបានដាក់គោលដៅត្រួតពិនិត្យអាវុត្ថជាតិផ្ទុះបានឃាត់ខ្លួនជនសង្សយ័២នាក់ ការពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២ខែ សីហា ឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវ២៧១នៅមុខផ្សារហេងលី ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

ជនសង្ស័យទី១៖មានឈ្មោះប៊ុត សុខខឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់ផ្ទះជួលម្តុំផ្សារពោធិចិនតុង សង្កាត់កាកាប ខណ្ឌពោធិសែនជយ័ ស្រុកកំណើត នៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជយ័។
ជនសង្សយ័ទី២៖មានឈ្មោះ យុនចន្ទ័ ដារា ភេទប្រុស អាយុ៣១ ឆ្នាំមុខរបរជាសិស្សសាលាស្នាក់ម្តុំផ្សារទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ វត្ថុតាងដកហូតបានរួមមាន កាបូបស្ពាយ១ កាបូបតូច១ កូនសោរសម្រាប់កាច់កម៉ូតូ១ ID មួយគ្រឿង ទូរសព្ទ័៣គ្រឿង និងលុយមួយចំនួន ម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់ សេរី០១៦ពណ៏ខ្មៅគ្មានស្លាកលេខ។

តាមសម្តីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថាមុននឹងឈានដល់ការឃាត់ខ្លួនជនសង្សយ័ខាងលើនេះ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌទួលគោគ បានដាក់គោលដៅត្រួតពិនិត្យអាវុត្ថជាតិផ្ទុះនៅចំណុចកើតហេតុខាង ក៏ប្រទះឃើញជនសង្សយ័២នាក់ជិះម៉ូតូមួយគ្រឿងពីត្បូងទៅជើងដោយកម្លាំងសមត្ថកិច្ចមានការសង្សយ័បានហៅឲ្យឈប់និងបានឆែកឆេទៅលើដងខ្លួនបានរកឃើញវត្ថុតាងនៅលើដងខ្លួនត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនបណ្តោះអាសន្នទៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីកសាង សំណំុរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនិតិវិធីច្បាប់៕ អត្ថបទដោយ​៖​ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង