សូមប្រុងប្រយ័ត្ន! នៅប៉ុន្មានថ្ងៃខាងមុខនេះ និងមានកូនព្យុះបក់បោកមកកម្ពុជា


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីអាកាសធាតុថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ ប្រទេសកម្ពុជា នឹងជួបវិសម្ពាធ ឬកូនព្យុះមួយទៀត ដែលនាំឲ្យមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើននៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ។

យោងតាមការព្យាការណ៍អាកាសធាតុ ប្រចាំសប្តាហ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សម្ពាធទាបមួយ បាននិងកំពុងស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន នឹងធ្វើដំណើរឆ្លងចូលមកសមុទ្រចិនខាងត្បូង នៅថ្ងៃទី២៧ ខែសីហា ហើយវិវត្តខ្លួនទៅជាវិសម្ពាធ ឬកូនព្យុះមួយដែលលក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីមធ្យម ទៅច្រើន នៅតំបន់វាលទំនាប តំបន់ខ្ពង់រាបនិងតំបន់មាត់សមុទ្រ ខណៈដែលលើផ្ទៃសមុទ្រ នឹងមានរលកខ្ពស់ៗ និងខ្យល់បក់ខ្លាំង ចាប់ពីថ្ងៃទី២៧-៣០ ខែសីហា ឆ្នាំ២០១៧នេះ៕ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង