ចម្លាក់មួយចំនួន​ត្រូវ​បាន​ជួសជុល នៅ​ប្រាសាទបាយ័ន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តសៀមរាប ៖ ចម្លាក់​នាគ​ និង​ចម្លាក់​តោ​ជាច្រើនដែល​រង​ហានិភ័យ​នៅ​ប្រាសាទបាយ័ន ដែលត្រូវបានជួសជុលអស់ពេលជាង៥ឆ្នាំ ពីក្រុមគាំទ្រ​ ​គម្រោង​សម្រាប់​កិច្ចការ​អភិរក្ស​អង្គរ និង​អភិវឌ្ឍ​សហគមន៍​របស់​ជប៉ុន ហៅ​កាត់​ថា JST ដែល​ជា​ផ្នែក​មួយ​នៃ​ស្ថាប័ន​JASA (Japan-APSARA for Safe Guarding Angkor) នឹងត្រូវជួសជុលរួចរាល់ក្នុងរយះពេលប្រមាណ​២​ឆ្នាំ​ទៀត​ប៉ុណ្ណោះ៕

គម្រោងជួសជុល​ចម្លាក់​បង្កាន់ដៃ​នាគ និង​ចម្លាក់​តោ នៅ​ប្រាសាទបាយ័នរបស់ក្រុមក្រុមគាំទ្រ​គម្រោង​សម្រាប់​កិច្ចការ​អភិរក្ស​អង្គរ និង​អភិវឌ្ឍ​ សហគមន៍​របស់​ជប៉ុនហៅ​កាត់​ថា JST​ ដែលបាន​ចាប់ផ្តើម​ដំណើរការ​តាំងពី​ឆ្នាំ​២០១២​មកទល់​នឹង​ពេល​នេះ គម្រោង​ជួសជុល​សម្រេច​បាន ​ចម្លាក់​តោ​បាន​ប្រមាណ​១១ និង​បង្កាន់ដៃ​នាគ​ប្រមាណ២៨បើតាមសំដីលោក​នៅ សុ​ភក្តិ ​ប្រធាន​គ្រប់គ្រង​ការដ្ឋាន​​ និងជាអ្នកជំនាញ​បុរាណវិទ្យា។

ពាក់ព័ន្ធ​នឹង​ការ​ជួសជុល​នេះ​ដែរ លោក​សុ​ភក្តិ បាន​និយាយ​ថា ក្រុមការងារ​របស់​លោក​មិន​ជួសជុល​គ្រប់​ចម្លាក់​នាគ និង​ចម្លាក់តោ​នៅប្រាសាទ​បាយ័ន​ទាំង​អស់នោះ​ទេគឺ​សម្រេច​ជួសជុល​តែ​ចម្លាក់​ណា​ដែល​បាន​ធ្លាក់​ដល់​ដី កប់​ក្នុង​ដី ឬ​មាន​ហានិ​ភ័យ​ខ្លាំង ដែល​អាច​របេះ​ធ្លាក់ ឬរ​លំនៅ​ពេល​ខាង​មុខ ។គម្រោង​ដែល​ធ្វើ​ឡើង​ក្រោម​ជំនួយ​ឧបត្ថម្ភ​ថវិកា​ពី​អង្គការ​សហព័ន្ធ​ជាតិ​នៃ​សមាគម​យូ​ណេ​ស្កូ ជប៉ុន និង​ជំនួយ​បច្ចេកទេស​ពី​ស្ថាប័ន​JASA និង​អាជ្ញាធរ​ជាតិ​អប្សរា នឹងបញ្ចប់​នៅ​រយៈពេល​ប្រមាណ​២​ឆ្នាំ​ខាង​មុខ ពោល​នៅ​ឆ្នាំ​២០២០៕

 

 

 

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង