បាន មន្នីលក្ខ័ ហ៊ានទម្លាយរឿងខ្លួនវះកាត់ចម្រុះ មិនខ្លាចការរិះគន់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តារាចម្រៀងល្បីផលិតកម្មហង្សមាស កញ្ញា បាន មន្នីលក្ខ័ ហ៊ានទម្លាយរឿងរបស់ខ្លួនដែលវះកាត់ខ្ទង់ចម្រុះដើម្បីស្អាតប្លែកជាងមុន នោះ មិនខ្លាចការរិះគន់ពីអ្នកគាំទ្រ ឬ អ្នកស្រលាញ់សម្រស់ធម្មជាតិឡើយដោយនាងចាត់ទុកថាសម័យនេះទៅហើយវាជារឿងធម្មតារបស់ស្រីៗ។

តារាចម្រៀងល្បីផលិតកម្មហង្សមាស កញ្ញា បាន មន្នីលក្ខ័ ស្រាប់តែចេញព័ត៌មានរឿងនាងវះកាត់កែចម្រុះឱ្យស្អាតជាងមុន ខណៈអ្នកគាំទ្រជាច្រើនលាន់មាត់ថា ទោះបីជាមិនបាច់កែក៏នាងនៅតែស្អាតដែរ ប៉ុន្តែមហាជនរង់ចាំមើលថានាងស្អាតប្លែកយ៉ាងម៉េចទៀតក្រោយវះកាត់រួចនោះ។

តារាចម្រៀងយ៉េៗរូបស្រស់នេះត្រូវបាន “ឌែម៉ូក្លីនិក” ដែលជាពេទ្យខាងជំនាញកែសម្ផស្សមកពីប្រទេសកូរ៉េ នោះបានបង្ហោះរូបថតរបស់កញ្ញា បាន មន្នីលក្ខ័ មុនពេល និង ពេលចូលវះកាត់ខ្ទង់ច្រមុះ ដែលបង្កឱ្យមហាជននិងអ្នកគាំទ្រភ្ញាក់ផ្អើលឃើញនាងស្អាត មកនៅកែសម្ផស្សឱ្យប្លែកជាងមុនទៀត។

ហ្វេសប៊ុករបស់ “ឌែម៉ូក្លីនិក” មួយនេះបានបង្ហោះសរសេរកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ឱ្យដឹងថា “សូមរងចាំតាមដានទស្សនា ជាមួយនឹង សម្រស់ កញ្ញា បានមន្នីលក្ខ័តារា ចំរៀងសំលេង ស្រទន់ មានមន្តស្នេហ៍ មុនពេលវះកាត់ នឹងក្រោយពេល វះកាត់លើកខ្ទង់ច្រមុះ ថា តើសម្រស់របស់គាត់ខុសប្លែកកំរិត ណា សប្តាហ៍ក្រោយ ពីឌែម៉ូក្លីនិក នឹង បង្ហាញជូនលោកអ្នក។”
ខណៈអ្នកគាំទ្រភ្ញាក់ផ្អើលចំពោះព័ត៌មាននេះ សាមីខ្លួន បាន មន្នីលក្ខ័ វិញមិនមានប្រតិកម្មអ្វីឡើយ ហើយអនុញ្ញាតឱ្យម្ចាស់ហាងកែសម្ផស្ស “ឌែម៉ូក្លីនិក” បង្ហោះទម្លាយរឿងនាងកែសម្ផស្សវះកាត់ខ្ទង់ច្រមុះឱ្យស្អាតជាងមុន។

តារាចម្រៀងសិចស៊ីរូបនេះបានឱ្យដឹងថា ដើម្បីចង់បានសម្រស់ស្អាតជាងមុននាងសុខចិត្តចំណាយលុយជាច្រើនទៅលើការវះកាត់ខ្ទង់ច្រមុះដែលអតីតបេក្ខភាពប្រឡងកម្មវិធី Cambodia Idol រូបនេះមានការរំពឹងទុកថានាងទទួលបានប្រជាប្រិយជាងមុនៗ ជាមួយការគាំទ្រសំលេងដ៏ពិរោះរបស់នាងនៅក្រោមដំបូលរបស់ផលតិកម្មហង្សមាស។

កញ្ញា បាន មុន្នីលក្ខ័ បានបង្ហើបឱ្យដឹងថា ក្រោយពិភាក្សាជាមួយមិត្តភក្តិនិងអ្នកជិតដិតទើបនាងសម្រេចចិត្តចូលទៅវះកាត់ខ្ទង់ច្រមុះបង្កើនសម្រស់បន្ថែមទៀតនៅ “ឌែម៉ូក្លីនិក” ដែលនាងជឿជាក់ ហើយមិនខ្លាចនឹងបង្ហាញសម្រស់របស់នាងដែលបានកែច្រមុះនោះឡើយ។ សម្រាប់នាងក៏មិនខា្លចការរិះគន់នោះដែរ ព្រោះសម័យនេះអ្នកណាក៏ចូលចិត្តរូបសម្រស់ស្អាត បង្កើនប្រជាប្រិយភាពជាមួយការកែសម្ផស្សដើម្បីទទួលការស្រលាញ់ ពេញចិត្តជាងមុនដែរ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង