Bale រកគ្រាប់បាល់ជ័យជម្នះឲ្យ Real Madrid ក្នុងប្រកួតទី១របស់ខ្លួននៅ La Liga


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

Gareth Bale បានស៊ុតបញ្ចូលទីនៅពេលដែលក្រុម Real Madrid បានចាប់ផ្តើមជីវិតនៅ La Liga ដោយគ្មានវត្តមាន Cristiano Ronaldo និង Zinedine Zidane ដោយទទួលបានជ័យជំនះលើ Getafe ។

 

កីឡាករ Dani Carvajal បានរកគ្រាប់បាល់នាំមុខឲ្យ Real Madrid មុននៅនាទី ២០ ​ក្រោមការដឹកនាំរបស់លោក Julen Lopetegui ដែលចេញពីការលើកបាល់ដោយខ្សែប្រយុទ្ធ Bale ដែលត្រូវអ្នកចាំទី David Soria ទះចេញ។

Bale ស៊ុតបញ្ចូលទីនៅនាទី ៥១ ដែលកើតចេញពីការបញ្ជូនបាល់យ៉ាងល្អពីកីឡាករ Marco Asensio ។

រីឯក្រុម Getafe វិញមិនបានដាក់សម្ពាធប៉ុន្មានទេលើក្រុម Real Madrid ដែលគេឃើញ Getafe ស៊ុតចំគោលដៅតែមួយជើងប៉ុណ្នោះដោយកីឡាករ Angel តែត្រូវអ្នកចាំទី Keylor Navas ចាប់យ៉ាងងាយស្រួល។ ដំណែងរបស់អ្នកចាំទីកូស្តារីការូបនេះប្រហែលជាមិនអាចរក្សាបានយូទេក្រោយពេលការផ្ទេរមករបស់អ្នកចាំទី  Thibaut Courtois កាលពីរដូវក្តៅនេះ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង