គ្រូបារ៉ែន បែរជាជូនពរកម្ពុជាអាចឆ្លងផុតក្នុងពូលវីញក្រោយចាញ់ខ្លួន ១-០


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កាប្រកួតកាលពីមិញ(ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩) ក្រុមជម្រើសជាតិកម្ពុជា បានរបូត ៣ពិន្ទុ ក្រោយរងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវបារ៉ែន ១-០ ក្នុងជើងទី១ នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ជុំទី២-តំបន់អាស៊ី ពូលC លើទីលានពហុកីឡដ្ឋានជាតិ កាលពីយប់មិញ ។ ក្រោយចប់ការប្រកួតគ្រូបង្វឹកប្រទេសបារ៉ែនបានបោះពាក្យជូនពរទៅកាន់ក្រុមកម្ពុជា និងចាត់ទុកថា ជាការប្រកួតនេះ គឺជាជំនួបដ៏អស្ចារ្យ។

លោក Hélio Sousa គ្រូបង្វឹកក្រុមជម្រើសជាតិបារ៉ែនវិញ ហាក់ភ្ញាក់ផ្អើលខ្លាំង ចំពោះក្រុមជម្រើសជាតិកម្ពុជា ដែលនាំឲ្យលោកចាត់ទុកការជួបកម្ពុជា គឺជាជំនួបដ៏អស្ចារ្យ ។ លោកក៏នៅតែសរសើរកូនក្រុមរបស់ខ្លួន ដែលអាចគ្រប់គ្រងស្ថានការណ៍ និងសហការគ្នាលើទីលានបានល្អ រហូតអាចដណ្ដើមបាន ៣ពិន្ទុពេញពីក្រុមម្ចាស់ផ្ទះកម្ពុជា ។

លោក Felix G.Dalmas គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានថ្លែងក្នុងសន្និសីទក្រោយចប់ការប្រកួតថា វាជាការប្រកួតដ៏អស្ចារ្យ ព្រោះកម្ពុជា បានជួបក្រុមមួយដ៏ខ្លាំង ។ ដូច្នេះលោកបានចាត់ទុកនេះ គឺជាការប្រកួតសាកល្បងសមត្ថភាពកីឡាករកម្ពុជាដ៏សំខាន់ ដើម្បីស្វែងយល់ និងពង្រឹងបន្ថែមលើទម្រង់លេងផ្ទាល់ខ្លួន ហើយលោករំពឹងក្រុមជម្រើសជាតិកម្ពុជា នឹងវិវត្តន៍ខ្លួនរីកចម្រើនជាបន្ដបន្ទាប់ទៀត ។

សូមរំលឹកថា ការយកឈ្នះកម្ពុជា ក្នុងជើងទី១ ក្រៅដីនេះដែរ បានធ្វើឲ្យក្រុមជម្រើសជាតិបារ៉ែន ឡើងឈរកំពូលតារាង និងមាន ៤ពិន្ទុ ជាមួយលទ្ធផល ២ប្រកួតឈ្នះ១ និងស្មើ១ តាមពីក្រោយដោយក្រុមជម្រើសជាតិអ៊ីរ៉ង់ ដែលរកបាន ៣ពិន្ទុ តាមរយៈការប្រកួតដំបូងរបស់ខ្លួន ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះហុងកុង ២-០ កាលពីយប់មិញ ។

ការប្រកួតបន្ទាប់របស់ក្រុមគោព្រៃកម្ពុជាវិញ គឺត្រូវធ្វើដំណើរទៅទឹកដីអ៊ីរ៉ង់ ដើម្បីតតាំងជាមួយក្រុមកំពុងឈរលេខរៀងទី២៧ លើពិភពលោក អ៊ីរ៉ង់ នាថ្ងៃទី១០ ខែតុលា បន្ទាប់មកទើបត្រឡប់មកបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិអ៊ីរ៉ាក់វិញ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះនៅលើទីលានពហុកីឡដ្ឋានជាតិ ៕


ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង