បេប៊ី ស៊ីផុយត្រឹមបទញាក់កន្ត្រាក់សម្រាប់ Caraboa Spark Concert


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តារាសម្តែងសិចស៊ីកញ្ញា បេប៊ី បង្ហាញសមត្ថភាពស៊ីផុយត្រឹមបទញាក់កន្ត្រាក់សម្រាប់ Caraboa Spark Concert ដែលហាត់សមច្រៀងរាំត្រឹមតែបីថ្ងៃប៉ុណ្ណោះ។

ការប្រគំន្ត្រីខារ៉ាបាវស្ប៉ាកខនសឺតចុងសប្តាហ៍មកន្លងរបស់ស្ថានីយទូរទស្សន៍លេខ៥ កញ្ញា បេប៊ី ដែលរាងស្លីមគួរឱ្យស្រលាញ់រូបនេះបានបង្ហាញវត្តមានរបស់នាងជាមួយបទចម្រៀថ្មីៗយ៉ាងកន្ត្រាក់អារម្មណ៍ ហើយវត្តមានរបស់នាងពិតជាធ្វើឱ្យអ្នកគាំទ្រទូរទស្សន៍លេខ៥មួយនេះខកបំណងឡើយដោយ បទញាក់នីមួយសុទ្ធបញ្ចេញក្បាច់ឡើងឡួយស្ទើរអស់ដៃអស់ជើងទៅហើយ។

តារាស្រីស្អាតរូបនេះបានប្រាប់ឱ្យដឹងថា Caraboa Spark Concert លើកនេះជាលើកទី១សម្រាប់នាងក្នុងការបង្ហាញហើយនាងបាននាំយកបទថ្មីរបស់នាងដែលសុទ្ធស្នាដៃនិងគំនិតរបស់ផ្ទាល់ យកច្រៀងឱ្យទូរទស្សន៍លេខ៥នេះកក្រើកម្តង។ ការហាត់សមទាំងចម្រៀង និង រាំរបស់នាងនោះ នាងចំណាយពេលត្រឹមតែបីថ្ងៃ អាចបង្ហាញចង្វាក់រាំជាមួយសមាជិករបស់នាងឱ្យប្លែកបានហើយ មិនចាំបាច់ចំណាយពេលមួយអាទិត្យនោះទេ។

កញ្ញា បេប៊ី បានបញ្ជាក់ថា នាងត្រៀមចេញបទថ្មីៗនាពេលខាងមុខនេះទៀត ដើម្បីឆ្លើយតបទៅកាន់អ្នកគាំត្រ ហើយជាពិសេសបំពេញយុវវ័យតែម្តង។ បទចម្រៀងរបស់នាងដែលបានចេញកន្លងមកនេះគឺសុទ្ធតែបទញាក់កន្ត្រាក់អារម្មណ៍ដែលជាបទសប្បាយ ហើយបទថ្មីៗដែលត្រៀមនឹងធ្វើនោះគឺជាបទញាក់ដដែល។ ពីព្រោះនាងចង់បទបែបសប្បាយៗ តម្រូវចិត្តយុវវ័យ ជាងជាផលិតបទ កំសត់ៗ ឬ បទ Original Song ។ ម្យ៉ាងនាងទើបផលិតវីឌីអូចម្រៀងបទ “ប៊ូសណ្តែក” ដែលមានការគាំទ្រយ៉ាងច្រើនពីយុវវ័យ ដូច្នេះទិសទៅរបស់នាងបាញ់ឆ្ពោះចិត្តរបស់យុវវ័យ។

សូមបញ្ជាក់ថា ក្នុងការប្រគំន្ត្រីធំរបស់ទូរទស្សន៍លេខ៥ Caraboa Spark Concert កន្លងមនេះនាងបានឡើងច្រៀងម្តងវ៉ៃសុទ្ធតែឡើងច្រៀងបទញាក់បីបទជាប់គ្នា មិនចេះហត់ហើយរាំបញ្ចេញក្បាច់ស្ទើរចង់តែរបូតសំពត់ មិនចាញ់តារាចម្រៀងបរទេសឬតារាចម្រៀងស្រុកខ្មែរកំពូលៗឡើយ។ បទថ្មីរបស់នាងចំនួនបីបទដែលនាងយកបញ្ចេញលើឆាក Caraboa Spark Concert ដែលត្រឹមតែហាត់បីថ្ងៃស៊ីផុយ មិនឱ្យចាញ់អ្នកល្បីៗនោះមានដូចជា “កីឡាបាល់ទាត់កម្ពុជា” “This Love is on fire” និង “តោះគ្រវី”៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង