អាជ្ញាធរខណ្ឌឫស្សីកែវ ចុះរៀបចំសណ្ដាប់ធ្នាប់ និងលុបបំបាត់ការឈ្លានពានចំណីផ្លូវធ្វើអាជីវកម្មតាមមូលដ្ឋាន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ក្រោយពីបានជូនដំណឹងណែនាំម្ដងហើយ ម្តងទៀត ពីអាជ្ញាធរខណ្ឌឫស្សីកែវ តែអ្នករកស៊ីមិនបានធ្វើតាមការណែនាំនៅតែបន្តយកចិញ្ចើមផ្លូវ មកធ្វើអាជីវកម្មដដែលរហូតមកដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ក្រោមការដឹកនាំពីអភិបាលរងខណ្ឌលោក ប្រាជ្ញ សីហា និងមានការបញ្ជាផ្ទាល់ពីលោក ជា ពិសី អភិបាលខណ្ឌ បានចាត់វិធានការចុះរៀបចំសណ្ដាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ តាមដងផ្លូវសាធារណៈរបស់រដ្ឋ ចាប់ពីព្រំប្រទល់សង្កាត់ស្រះចក ខណ្ឌដូនពេញ ស្ថិតលើផ្លូវជាតិលេខ៥ កែងស្តុប ផ្លូវលេខ៦៨ ក្នុងសង្កាត់ទួលសង្កែ រហូតមកដល់ខាងមុខឃ្លាំងសាំងសូគីម៉ិច នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ប្រតិបត្តិការខាងលើនេះមានគោលបំណង ដើម្បីលុបបំបាត់ការយកចិញ្ចើមចំណីផ្លូវរបស់រដ្ឋទៅប្រកបអាជីវកម្មខុសច្បាប់ ហើយក្នុងការចុះអនុវត្តរៀបចំ សណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈនេះដែរ អាចប្រកបទៅបានដោយជោគជ័យ និងរលូនបានលុះត្រា តែមានការចូលរួមសហការពីប្រជាពលរដ្ឋ។

ការចាត់វិធានការចុះរៀបចំសណ្ដាប់ធ្នាប់ខាងលើនេះ ក្រោយមានការណែនាំជាច្រើនលើក ជាច្រើនសារ ដើម្បីជម្រុញឲ្យប្រជាពលរដ្ឋ ក៏ដូចជាក្រុមអាជីវករ កុំយកចិញ្ចើមផ្លូវមកដាក់តាំង ជាតូបលក់ដូរហៀរមកលើទ្រូងផ្លូវ ធ្វើឲ្យបាត់បង់ទាំងសណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពទីក្រុង។

ពាក់ព័ន្ធការចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈនេះដែរ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ បានណែនាំបន្តឲ្យលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ និងមន្ត្រីអនុវត្តច្បាប់ ដើម្បីដឹកនាំកម្លាំងចាត់វិធានការ ព្រោះតែកន្លងមកអាជ្ញាធរខណ្ឌ និងសង្កាត់ បានចេញសេចក្តីណែនាំជូនដំណឹងទៅដល់ក្រុមអាជីវករ ដោយធ្វើការចាក់មេក្រូតាមដងផ្លូវសាធារណៈ ទីប្រជុំជន និងតាមទីផ្សារជាដើម ក្នុងមូលដ្ឋាន ដើម្បីហាមប្រាមមិនឲ្យមានអាជីវករ អ្នករកស៊ីលក់ដូរផ្សេងៗ យកចិញ្ចើមផ្លូវមកប្រើប្រាស់ និងបិតផ្សាយពាណិជ្ជកម្មបានឡើយ ព្រោះជាសម្បត្តិរបស់រដ្ឋនិងដើម្បីអនុវត្តតាមគោលការណែនាំ របស់សាលារាជធានីភ្នំពេញ ក៏ដូចជា អនុក្រឹតរបស់រាជរដ្ឋាភិបាល។

យ៉ាងណាក៏ដោយ ក្រោយចេញសេចក្ដីជូនដំណឹង បែជាក្រុមអាជីវករនៅតែបន្តបំពាន មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ ដោយបន្តដាក់លក់ទំនិញលើកផ្លូវ បង្កការកក់ស្ទះ និងធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុង និងសណ្តាប់ធ្នាប់សាធារណៈ ទើបមានការចុះរៀបចំ ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ ទៅលើអ្នកលក់ដូរ រកស៊ី ជាអាជីវករ ដែលមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចទេនោះប្រាកដជាត្រូវប្រឈម និងវិធានការរដ្ឋបាលតាមផ្លូវច្បាប់មិនខានដោយមិនទទួលខុសត្រូវលើការខូចខាតសម្ភារ ឫបាត់បង់ទ្រព្យសម្បត្តិឡើយ។


ជាមួយគ្នានោះដែរនៅព្រឹកថ្ងៃដដែល ក្រោមការបញ្ជាផ្ទាល់របស់លោក ជា ពីសី អភិបាល នៃគណអភិបាលខណ្ឌឫស្សីកែវ បានឲ្យកំលាំងសណ្តាប់ធ្នាប់ខណ្ឌនឹងក្រុមហ៊ុនសុិនទ្រី ចុៈធ្វើអនាម័យនៅផ្លូវបេតុង ហ្គោលស៊ីធីសង្កាត់ឫស្សីកែវ និង កកាយដីបើកផ្លូវទឹកហូរ កុំឲ្យដក់ទឹកនៅលើផ្លូវបេតុងផងដែរ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង