Austin ការពិតមុននឹងជោគជ័យជាតារាចម្រៀងមានស្នាមអតីតដ៏កំសត់មួយរុញច្រាន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

បេក្ខជនបុរសសង្ហារ ដែលអាចបកស្រាយបានទាំងបទជាតិ និងអន្តរជាតិ Austin (អូស្ទីន) មកពីក្រុម POP Style នៅក្នុងកម្មវិធី The melody របស់ទូរទស្សន៍បាយ័ន នៅពេលថ្មីៗនេះ បានចេញមុខទំលាយអាថ៌កំបាំង ដែលខ្លួនបោះជំហ៊ាន ចូលប្រឡងក្នុងកម្មវិធីកន្លងមកហើយលោកមានអតីតដែលឈឺចាប់ជម្រុញឱ្យចូលក្នុងវិស័យសិល្បៈនេះ។

ជារឿងមួយដែលគួឲ្យភ្ញាក់ផ្អើល និងសរសើរពីការតស៊ូទាំងអារម្មណ៍ឈឺចាប់ របស់ បេក្ខជន Austin (អូស្ទីន) ដែលសុខចិត្ត ចូលទៅប្រឡងក្នុងកម្មវិធី “The melody” ដោយមិនបានព្រាងទុក ត្រឹមតែជាតួជំនួសប៉ុណ្ណោះ។

នៅក្នុងកិច្ចសម្ភាសន៍ ក្នុងកម្មវិធីព័ត៌មានកម្សាន្ត របស់ទូរទស្សន៍ BTV បេក្ខជន Austin (អូស្ទីន) បានទម្លាយអាថ៌កំបាំង ប្រាប់ពិធីការិនី កញ្ញា ហួន ពេជ្ររតនៈ និងបើកចិត្តបង្ហាញការពិតដល់ទស្សនិកជន ថា លោកមិនដែលមានក្តីស្រមៃ ចង់ក្លាយជាតារាចម្រៀងឡើយ ហើយលោកត្រឹមតែជាអ្នកជូន អតីតសង្សារមកប្រឡងតែប៉ុណ្ណោះ ប៉ុន្តែដោយសារតែអតីតសង្សាររបស់លោក បានបែកពីលោក ស្របពេលដែលកំពុងតែដំណើរការ នៃការប្រឡងក្នុងកម្មវិធី “The melody” ។

តារាវ័យក្មេងរូបសង្ហានេះបានបញ្ជាក់ថា លោកក៏សម្រេចចិត្តចូលប្រឡងជំនួស ទាំងដែលអារម្មណ៍កំពុងតែឈឺចាប់ ហើយលោកក៏បានយកបទ ដែលតាក់តែងនិពន្ធខ្លួនឯង រៀបរាប់ពីស្នេហារបស់លោក អារម្មណ៍ឈឺចាប់មកចូលរួមប្រកួតប្រជែង ពីមួយវគ្គទៅមួយវគ្គ រហូតជោគជ័យដល់ថ្ងៃនេះ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង