ក្រុមហ៊ុនATTWOOD ចូលរួមកម្ទេចស្រាបៀររំលោភកម្មសិទ្ធិបញ្ញាជាង២០០កេះ(មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ទីតាំងកន្លែងចាក់សំរាម ស្ថិតនៅជើងឯក ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរៀបចំកម្ទេចស្រាបៀរជាច្រើនកេះ ពាក់ព័ន្ធនឹងបទរំលោភកម្មសិទ្ធិបញ្ញា។

ក្នុងប្រតិបត្តិការកម្ទេចស្រាបៀរខាងលើនោះដឹកនាំដោយលោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាន នាយកដ្ឋានប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការ និងក្រុមហ៊ុនATTWOOD ចុះមកកម្ទេចចោល ដែលក្នុងនោះមានស្រាបៀរចំនួន២ប្រភេទមួយស្រាបៀរ Budweir​ និងស្រាបៀរ Corrona។

បើតាមដំណាងក្រុមហ៊ុន ATTWOOD បានប្រាប់អោយដឹងថាចំពោះការកម្ទេចស្រាបៀរចំនួន២ប្រភេទមានចំនួនជាង២០០កេះខាងលើ មួយស្រាបៀរBudweirនិងស្រាបៀរCorrona គឺត្រូវបានឈ្នួញនាំយកចូលមកប្រទេសកម្ពុជាគេចពន្ធ ហើយត្រូវបានក្រុមហ៊ុនយើងខ្ញុំសហការជាមួយនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះបង្ក្រាបរួមមកទើបឈានមកដល់ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នេះបានជាក្រុមហ៊ុនរបស់យើងបាននាំយកស្រាបៀរ ចំនួន២ប្រភេទខាងលើយកមកកម្ទេចចោលតែមង្ដ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង





ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង