Atletico យកឈ្នះ Real Madrid ក្នុងម៉ោងថែមលើកពាន Super Cup


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

Real Madrid បានចាប់ផ្តើមប្រកួតដំបូងរបស់ខ្លួនដោយគ្មានខ្សែប្រយុទ្ធ Cristiano Ronaldo និងអ្នកចាត់ការទូទៅ Zinedine Zidane ជាមួយនឹងការបរាជ័យក្នុងការប្រកួតដំបូងនៃក្របខ័ណ្ឌ Uefa Super Cup ខណៈដែល Atletico Madrid យកឈ្នះក្នុងម៉ោងបន្ថែម។

គ្រាប់បាល់​ 2 គ្រាប់ចុងក្រោយក្នុងម៉ោងបន្ថែមរបស់កីឡាករ Koke និង Saul ធ្វើឲ្យ Atletico យកឈ្នះលើក្រុមដែលមានមូលដ្ឋានក្នុងទីក្រុង Madrid ដូចគ្នាបន្ទាប់ពីការប្រកួតបានបញ្ចប់ទៅក្នុងលទ្ធផល 2-2 នៅ90នាទីដំបូង។

វាជាការប្រកួតដំបូងរបស់ Real Madrid ដោយគ្មានវត្តមានកីឡាករឆ្នើម Cristiano Ronaldo ចាប់តាំងពី Ronaldo បានចុះកុងត្រាថ្មីជាមួយក្លិប Juventus ក្នុងតម្លៃ 99 លានផោននៅរដូវក្តៅមុននេះរីឯគ្រូបង្វឹក​ Zidane ត្រូវបានជំនួសកន្លែងដោយអតីតគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញលោក Julen Lopetegui ។

ការប្រកួតបានចាប់ផ្តើមមិនទាន់បានមួយនាទីស្រួលបួលផងកីឡាករ Diego Costa អាចរកគ្រាប់បាល់មួយគ្រាប់ឲ្យ Atletico នាំមុខមុន។បើទោះបីជាត្រូវគេនាំមុនក្តីក្រុម Real Madrid មិនបានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តឡើយដោយធ្វើការវាយបកវិញរហូតអាចរកគ្រាប់តាមស្មើដោយកីឡាករ Karim Benzema នៅនាទី27 និងគ្រាប់បាល់នាំមុខមួយគ្រាប់ទៀតដោយកីឡាករ Sergio Ramos ដែលជាការទាត់ពិន័យប៉េណាល់ទី។

សំលេងហ៊ោក្នុងកីឡាដ្ឋាន Santiago Bernabéu ត្រូវបានស្ងាត់ទៅវិញក្រោយពេលកីឡាករ Diego ស៊ុតបាល់តាមស្មើរឲ្យ Atletico នៅនាទី79។ បន្ទាប់ពីការប្រកួត90 នាទីបានបញ្ចប់ការប្រកួតត្រូវបន្ថែមម៉ោង 15នាទី2ដង វេលានោះហើយដែលកីឡាករ Koke និង Saul រកបានគ្រាប់បាល់ទី3 និងទី 4 ឲ្យ Atletico ឈ្នះពាន Super Cup ជាលើកទី 3 របស់ពួកគេក្នុងការបង្ហាញខ្លួនជាច្រើនដង។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង