នៅក្មេងសោះ ហ៊ានម្ល៉េះឆក់គេទាំងកណ្ដាលថ្ងៃហ្មង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែ ក ពីបុរសម្នាក់បានសម្រេចតែរត់មិនរួចក៏ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១កំពុងល្បាតតាមមូលដ្នានក៏ប្រទះឃើញដេញចាប់ឃាត់ខ្លួនបានភ្លាមៗតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នៅចំណុចផ្លូវលេខ២៩៤ កែងផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះ ឈួន វិរៈ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះម្ដុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាសិស្ស។ ជនសង្ស័យទី២ ឈ្មោះ ផេ ឆាយឌី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះម្ដុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាសិស្ស។ ចំណែកជនរងគ្រោះ មានឈ្មោះ យឹម ភារុណ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះម្ដុំ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ជាសិស្ស។

បើតាមប្រភព ពត៌មានពីមន្រ្តីនគរបាលបានប្រាប់អោយដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១កំពុងដាក់ល្បាតក្នុងមូលដ្នានក៏ស្រាប់តែ ប្រទះឃើញជនទាំង២នាក់នេះមានសភាពគួរឲ្យសង្ស័យក៏បានតាមដានពីក្រោយជនសង្ស័យ២នាក់នេះដែលជិះម៉ូតូ១គ្រឿងម៉ាកហុងដា​ MSX ពណ៌សពាក់ស្លាកលេខភ្នំពេញ 1GF-2175 តាមបណ្ដោយផ្លូវលេខ២៩៤ ក៏ស្រាប់តែមានជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដា c125 ដេញតាមពីក្រោយហើយស្រែកថាជួយផងចោរឆក់ភ្លាមៗនោះក៏ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ដែលកំពុងល្បាតក៏បានដេញតាមពីក្រោយរហូត ដល់ផ្លូវលេខ៥១ កែងផ្លូវលេខ៣៧០នោះទើបឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់តែម្ដង។ ភ្លាមៗនោះដោយសារតែប្រជាពលរដ្នខឹងខ្លាំងពេកក៏បាននាំគ្នាវាយម្នាក់មួយដៃម្នាក់មួយជើងបណ្ដាលអោយជនសង្ស័យទាំង២នាក់បែកមុខផងដែរ។

ក្រោយពីកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ ឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ ក៏បានសារភាពថារូបគេទាំង២នាក់ ពិតជាបានធ្វើសកម្មភាពឆក់ខ្សែ ក ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យរួមនិងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ ឃាត់ទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី។ ចំណែកខ្សែ ក ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ប្រគល់អោយទៅម្ចាស់វិញផងដែរ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង