លទ្ធផលបាក់ឌុបឆ្នាំនេះមានបេក្ខជនជាប់ជិត៨ម៉ឺននាក់ ហើយនិន្ទេសA មាន៤៤៣នាក់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបក្នុងឆ្នាំ២០១៩នេះត្រូវបានក្រសួងអប់រំយុវជននិងកីឡាប្រកាសថាមានបេក្ខជនដែលប្រឡងជាប់ចំនួន៧៩០៥២នាក់ ត្រូវជា៦៨.៦២ភាគរយ បើប្រៀបធៀប មានការកើនឡើង ជាងឆ្នាំ២០១៨កន្លងមកដែលបេក្ខជនជាប់ចំនួន៦៧,០៧ភាគរយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នេះថា ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងចំនួន១១៧ ០៤៣ នាក់ បានប្រឡងជាប់ ចំនួន៧៩០៥២នាក់។
ក្នុងសេចក្តីប្រកាសដដែលនេះបានឱ្យដឹងបន្ថែមថាចំពោះបេក្ខជនជាប់និទ្ទេស A ក្នុងឆ្នាំនេះដែរមានចំនួន ៤៤៣ នាក់ ហើយរាជធានីភ្នំពេញជាប់និទ្ទេសAច្រើនជាងគេ មានរហូតដល់១៤១នាក់ បន្ទាប់មកខេត្តសៀមរាបមាន៣៨នាក់ និងបាត់ដំបងមាន៣២ជាដើម។ដោយឡែកបេក្ខជនដែលជាប់និទ្ទេស B មានចំនួន ២៤៣០នាក់ , និទ្ទេសC ៥៨៤៧នាក់និទ្ទេស D មានចំនួន ១៤ ១០០នាក់ និងនិទ្ទេស E មានចំនួន ៥៦២ ៣២ នាក់ ។

ក្នុងប្រភព្វខាងលើដដែលនេះបានឱ្យដឹងដែរថាក្នុងចំណោម បេក្ខជនទទួលបាននិទ្ទេស A ចំនួន ៤៤៣នាក់ មកពីរាជធានីភ្នំពេញមានចំនួន១៤១ នាក់ , សៀមរាប៣៨នាក់ , បាត់ដំបង៣២ នាក់ , តាកែវ ២៩នាក់ , កំពង់ចាម២៧នាក់ , ព្រៃវែង២៧នាក់, បន្ទាយមានជ័យ ២៥នាក់ , កណ្តាល២៣នាក់ , កំពត២៣នាក់ , ត្បូងឃ្មុំ១៥នាក់ , កំពង់ធំ១៨នាក់, ព្រះសីហនុ១៣នាក់ , ស្វាយរៀង៨នាក់ , ពោធិ៍សាត់៧នាក់ , កំពង់ឆ្នាំង៦នាក់ , កំពង់ស្ពឺ៦នាក់ , ក្រចេះ៤នាក់ , រតនគិរី២នាក់ , កោះកុងម្នាក់ , មណ្ឌលគិរីម្នាក់និងឧត្តរមានជ័យម្នាក់។

សូមរំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែសីហា ដោយក្នុងនេះមានសិស្សប្រឡងសរុបចំនួន១១៧,០២៤ នាក់ ស្រី ៦០៤២១ នាក់ ។ ក្នុងនេះបេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រមាន ៤៤៦៨៣នាក់ ស្រី ២៥២៨៥នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៧២៣៤១នាក់ ស្រី ៣៥១៣៦ នាក់។ មណ្ឌលប្រឡងមានចំនួន ២០២ មណ្ឌល ថ្នាក់វិទ្យាសាស្ត្រមាន៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន១២៧មណ្ឌល ចែកចេញជាបន្ទប់សរុបមាន៤៧២៥បន្ទប់៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង