ភ្ញាក់ព្រឺត! កាយផ្នូរបុរាណ ប្រទះឃើញលិង្គសិប្បនិមិត្ត ធ្វើពីសំរិទ្ធ និងថ្លើមថ្ម អាយុកាល ២ ០០០ឆ្នាំ…! គេយកមកធ្វើអ្វីសម័យនោះ?


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ចិន៖ សារព័ត៌មានសៀងហៃ បានចុះផ្សាយកាលពីពេលថ្មីៗនេះ ក្រុមអ្នកបុរាណវិទូចិន បានប្រទះឃើញលិង្គសិប្បនិមិត្ត ធ្វើពីសំរិទ្ធ ដែលមានអាយុកាល ២ ០០០ឆ្នាំ បន្ទាប់ពីពួកគេបានធ្វើកំណាយនៅតំបន់ផ្នូររបស់រាជវង្សហាន។

ក្នុងការជីកកកាយផ្នូរបុរាណដែលមានអាយុកាល ២ ០០០ ឆ្នាំ  ស្ថិតក្នុងខេត្ត ជាំងស៊ូ ប្រទេសចិននេះ ក្រុមអ្នកបុរាណវិទូ បានប្រទះឃើញវត្ថុមានតម្លៃជាច្រើនដូចជា គ្រឿងសេរ៉ាមិច បំណែកនាវា ស្បៃ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ រកឃើញលិង្គសប្បនិមិត្តចំនួន ២ប្រភេទ ដែលមួយធ្វើពីសំរិទ្ធ និងមួយទៀតថ្លើមថ្ម។

តាមរយៈការការរកឃើញថ្មីនេះ បានបង្កើតឲ្យមានទស្សនៈមួយថា អភិជននៃរាជវង្សហាន នៅសម័យបុរាណដឹងច្បាស់ពីរបៀបរកសេចក្តីសុខដោយខ្លួនឯង។ តែទោះជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា លិង្គសំរិទ្ធទាំងនោះ ត្រូវបានគេប្រើប្រាស់ច្រើនក្នុងគោលបំណងធ្វើពិធីឧទ្ទិសដល់វិញ្ញាណ ឬអទិទេព ជាសជាងការប្រើប្រាស់វាក្នុងគោលបំណងផ្លូវភេទណាមួយ។

ប្រភពព័ត៌មានបានបន្តថា នៅក្នុងជំនាន់នោះ ថ្លើមថ្ម ជាវត្ថុមួយប្រភេទដែលមានតម្លៃ មិនអាចកាត់ថ្លៃបាន ហើយត្រូវបានគេជឿថា វាមានសមត្ថភាពអាចរារាំង និងបំផ្លាញវិញ្ញាណអាក្រក់ រួមទាំងការពារសាកសពមិនឲ្យរលួយបាន។ ដូច្នេះលិង្គដែលធ្វើពីថ្លើមថ្មនោះ ទំនងជាត្រូវគេប្រើដើម្បីការពារសាកសព នៅក្នុងករណីដែលមានលិចធ្លាយណាមួយ កើតឡើងលើផ្នូរ និងមឈូស។

តែទោះជាយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានជំហានដំបូងប៉ុណ្ណោះ ខណៈក្រុមអ្នកបុរាណវិទូ កំពុងបន្តការស្រាវជ្រាវបន្ថៃមទៀត ដើម្បីស្វែងរកចម្លើយពិត ពីការប្រើប្រាស់លិង្គសិម្បនិមិត្ត ធ្វើពីសំរិទ្ធ និងថ្លើមថ្ម អាយុកាល ២ ០០០ឆ្នាំទាំងនេះ ៕

ប្រភព : Shanghaiist

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង