Arsenal ឡើងទៅវគ្គ៨ក្រុមនៅ Europa League ក្រោយយកឈ្នះ AC Milan


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

Danny Welbeck ត្រូវបានកោះហៅអោយចូលក្រុមជម្រើសជាតិអង់គ្លេសខណៈពេលដែលគាត់ស៊ុតបាល់បញ្ចូលទីពីរគ្រាប់ជួយ Arsenal ផ្តួលក្រុម AC Milan ឡើងទៅវគ្គ 1/4នៃក្របខ័ណ្ឌ Europa League ។

ក្រោយការនាំមុខ 2-0 ពីជើងទីមួយនៅក្នុងទឹកដី San Siro ក្រុមកាំភ្លើងធំបន្តយកឈ្នះក្រុមភ្ញៀវនៅផ្ទះខ្លួនឯងក្នុងលទ្ធផល៣ ទល់នឹង​ ១ ។ ការប្រកួតកាលពីយប់មិញ ក្រុមភ្ញៀវនាំមុខមួយគ្រាប់ស៊ុតដោយកីឡាករ Calhanoglu នាទី ៣៥ តែ Welbeck សងវិញភ្លាមៗក្រោយទាត់បាល់ប៉េណាល់ទីនៅនាទី ៣៩ ធ្វើឲ្យការប្រកួតបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ នៅវគ្គទី១។

ចូលវគ្គទីពីរ Granit Xhaka បន្ថែមបាន១គ្រាប់ទៀតជាការស៊ុតពីចម្ងាយ បន្ទាប់មកខ្សែប្រយុទុ្ធស្បែកខ្មៅសញ្ជាតិអង់គ្លេស Welbeck
បានរកគ្រាប់បាល់ទី៣ឲ្យ Arsenal នៅចុងម៉ោងធ្វើឲ្យការប្រកួតបញ្ចប់ដោយលទ្ធផល ៣-១។

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង