ថៅកែផ្សារអារ៉ូណាស្នើរសុំតុលាការកំពូលពន្លឿននិតិវិធីរឿងក្តីឈឺចាប់អស់រាប់ឆ្នាំជាមួយអតីតភរិយា


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ក្នុងបណ្តឹងលែងលះរវាងលោក ពេជ្រ ច័ន្ទធី និងលោកស្រី ទេស សុវណ្ណារី មកទល់ពេលនេះបានដំណើរការដល់ក្នុងដៃតុលាការកំពូល ដែលបានលើកពេលប្រកាសម្តងរួចហើយកាលពីថ្ងៃទី១មិនា២០១៩ត្រូវប្រកាសលើកដល់ថ្ងៃទី២០មីនាខាងមុខនេះ ខណៈថៅកែប្រុសផ្សារអារ៉ូណាស្នើរសុំមេត្តាផ្តល់ភាពយុត្តិធម៍ដល់ខ្លួននិងកូនប្រុសទាំងពីរផងចុះ ។

ជាមួយនឹងការស្នើរសុំផ្តល់ភាពយុត្តិធម៌ពីតុលាការកំពូលលោក ពេជ្រ ច័ន្ទធី បានលើកឡើងថា “ក្នុងសំណុំរឿងទាំងសាលាដំបូង និងសាលាឧទ្ធរណ៍ក៏បានសម្រេចឲ្យលោកឈ្នះជាហូរហែរ ដែលមានតម្កល់សំណុំរឿងឥតចាត់ការ។ ចំពោះរឿងរ៉ាវក្នុងគ្រួសារដ៏សែនឈឺចាប់ដែលនាង ទេស សុវណ្ណារី បានបំផ្លាញក្នុងបំណងកំទិចគ្រួសារមួយនេះឱ្យរលាយពីផែនដី តែជាអកុសលដូចបាចអង្កាមបញ្ច្រាសខ្យល់ ត្រូវបាននាងខ្លួនឯងជាអ្នកបំផ្លាញខ្លួនឯងទៅវិញ។ ការពិតអ្នកបញ្ឆេះភ្លើងអោយឆេះគឺនាង ទេស សុវណ្ណារី ដោយខ្លួនឯង បានយកជីដូនមួយឯងធ្វើជាប្រុសស្នហ៍ យកមកនៅក្នុងផ្ទះជាមួយដោយខ្ញុំមិនដឹងសោះថាជាប្រុសស្នេហ៍របស់នាង ហើយនាងបានគៀងគរបងប្រុសខ្លួនមកកាង។ ហើយពួកគេបានរៀបគំរោងចាប់កូនច្បងមុនបន្ទាប់មកគឺចាប់រូបខ្ញុំយកទៅដាក់គុកហើយគេនឹងគ្រប់គ្រងទ្រព្យសម្បត្តិនិងហាងទាំងស្រុងធ្វើរបៀបមនុស្សព្រៃដូចប្រទេសគ្មានច្បាប់”។

លោក ពេជ្រ ច័ន្ទធី បានបន្តទៀតថា “ដោយមិនអស់ចិត្តទេ នាង ទេស សុវណ្ណារីបានដាក់ពាក្យបណ្តឹងទៅតុលាការប្តឹងខ្ញុំពីបទរំលោភទំនុកចិត្តដោយអភិបាលចោទថាខ្ញុំបានលួចយកប្រាក់ជាង៣លានដុល្លារ ការពិតប្រាក់ទាំងអស់គឺនាងបានប្រមូលយកទាំងអស់រួចទៅហើយ។ តុលាការបានកោះហៅខ្ញុំទៅឆ្លើយបំភ្លឺឋានៈជាជនសង្ស័យ ដោយឱ្យខ្ញុំរកភ័ស្តតាង និង សាក្សីមកដោះបន្ទុកបើពុំដូច្នោះទេខ្ញុំត្រូវជាប់គុកយ៉ាងតិច៥ឆ្នាំនិងសងជំងឺចិត្តដល់នាងរាប់លានដុល្លារ ។ ជាសំណាងខ្ញុំបានរកឃើញឯកសារជាច្រើនដែលជាភ័ស្តតាងនិងបញ្ជីរបំណុលធនាគារតាំងពីឆ្នាំ២០០១រហូតដល់ឆ្នាំ២០១៦និងសាក្សីពីរនាក់ម្នាក់គឺជាកូនបង្កើតរបស់នាង ទើបតុលាការបានសំរេចឥតចោទប្រកាន់វិញ។ ក្រោយមកខ្ញុំក៏សំរេចចិត្តប្តឹងនាង ទេស សុវណ្ណារី នោះត្រលប់វិញដោយសំអាងលើឯកសារភ័ស្តតាងនិងសាក្សី (មានឯកសារតុលាការដើម្បីបញ្ជាក់ការពិត) បានតុលាការសម្រេចចោទប្រកាន់នាង ទេស សុវណ្ណារី តាមផ្លូវច្បាប់ (ជានិតិបុគ្គលរបស់ក្រុមហ៊ុនអារ៉ូណា) ។ នេះគឺជារឿងពិតដែលមានសក្សីជាច្រើននាក់រួមទាំង ឯកឧត្តមសេនីយ រ័ត្ន ស៊្រាង ផង”។

ក្នុងការស្នើសុំផ្តល់ភាពយុត្តិធម៌នេះដែរថៅកែប្រុសផ្សារអារ៉ូណា លោក ពេជ្រ ច័ន្ទធី សង្ឃឹមថា នឹងទទួលបាន នូវភាពយុត្តិធម៌ដល់ខ្លួននិងកូនប្រុសពីរនាក់រួមទាំងកូនដើមរបស់លោកស្រី ទេស សុវណ្ណារី ព្រោះតាំងពី អតីតប្រពន្ធបានចុះចោលកូននឹងប្តី គឺប្រហែលជិត៤ឆ្នាំហើយនាងមិនដែលនឹករលឹកដល់កូនប្រុសទាំងពីររបស់ខ្លួនឡើយ ថែមទាំងពោលនឹកកូនណាស់ មិនដែលបានធ្វើអ្វីសម្រាប់ពួកគេទាល់តែសោះ ។

សូមរំលឹកថាចំពោះកូនប្រុសបង្កើតរបស់លោកស្រី ទេស សុវណ្ណារី ដែលមិនមែនជាកូនបង្កើតរបស់លោក ពេជ្រច័ន្ទធី ក៏បានថ្កោលទោសម្តាយ និងធ្វើជាសាក្សីព្រមទាំងយល់ដឹងចំពោះអំពើល្អរបស់លោកដែលជា ឪពុកក្រោយផងដែរ ។ លោក ពេជ្រ ច័ន្ទធីបានសំណូមពរដល់កូនទាំងពីរនេះកុំមានការបកអាក្រាតម្តាយខ្លួន តាមបណ្តាញសង្គមធ្វើអ្វីព្រោះអាចរងការរិះគន់ថា ជាកូនអកត្តញ្ញូ ។

សូមជំរាបជូនសាធារណជនឱ្យបានជ្រាបថាលោកពេជ្រច័ន្ទធីនិងអតីតប្រពន្ធគឺរស់នៅជាមួយគ្នាជាអនិតិសង្វាស(មិនស្របច្បាប់អត្រានុកូលដ្ឋាននោះទេ)៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង