នាំមកជូនដោយ៖

បុរាណវិទូ រកឃើញវត្ថុបុរាណ ដ៏មានតម្លៃក្នុងផ្នូរបុរាណ មានអាយុកាលជាង….


ទំហំអក្សរ៖ S M L

ចិន៖ ក្រោយពីបានចំណាយពេលធ្វើការជីកកកាយ អស់រយៈពេល ៥ឆ្នាំនៅបុរាណស្ថានមួយ  អ្នកបុរាណវិទូ បានរកឃើញ វត្ថុបុរាណរាប់ពាន់ នៅក្នុងផ្នូរបុរាណ ដែលមានអាយុកាលជាង ២,០០០ឆ្នាំ ដែលស្ថិតនៅក្នុងទីក្រុង Nanchang ខេត្ត Jiangxi ប្រទេសចិន នាពេលថ្មីៗនេះ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា វត្ថុបុរាណដែលបានរកឃើញមានចំនួន ប្រហែល ១០,០០០ ដែលរួមមាន គ្រឿងមាស គ្រឿងប្រាក់ និង វត្ថុប្រើប្រាស់ក្នុង ជាច្រើនប្រភេទ ដែលមាននៅក្នុង រាជវង្ស ហានខាងលិច  ។ ក្នុងនោះដែរ គេក៏បានរកឃើញ ផើងនិងថូធ្វើសំរិទ្ធ  រួមជាមួយ កាក់សំរិទ្ធរហូតដល់ ១០តោន ហើយក៏មាន រទេះសេះ បុរាណចំនួន ៥គ្រឿង និង ឆ្អឹងសាកសពសេះ ២០ ក្បាលកប់នៅក្នុងផ្នូរបុរាណនេះ ផងដែរ ។​

អ្នកបុរាណវិទូ បានប្រាប់ថា ផ្នូរបុរាណជាផ្នូររបស់ស្តេច Liu He ដែលជាចៅរបស់អធិរាជ Wudi ដែលជាអធិរាជ គ្រងរាជ្យយូរជាងគេបំផុត​ក្នុងសម័យកាល​ រាជវង្សហាន និង ក៏អធិរាជដែល នាំឲ្យរាជវង្សនេះ រីកចំរើនដ៏កំរិត កំពូល ផងដែរ ។

ផ្នូរបុរាណដែល បានធ្វើការជីកកកាយនេះ ត្រូវបានចាត់ទុកថា ជា​ទីកន្លែងដែលធំជាងគេ និង មានវត្ថុបុរាណ ក្នុងរាជវង្សហាន នៅសេសសល់ច្រើនជាងគេបំផុត មិនដែលធ្លាប់បាន រកឃើញពីមុនមកនោះទេ ។

យ៉ាងណាមិញ អ្នកបុរាណវិទូ កំពុងតែបន្តកកាយ និងសំអាតត្រង់ទីតាំងដែល ដាក់ ក្តារមឈូសស្តេច ហើយនិង​កំពុង បន្តធ្វើការស្រាវជ្រាវ ទីតាំងថ្មីផ្សេងទៀត ៕

                     កាក់សំរិទ្ធសម័យបុរាណ

                     វត្ថុបុរាណដែលបានរកឃើញក្នុងផ្នូរបុរាណ

ប្រភព: CCTVnews

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង