ទៀតហើយ! សង់បន្ទប់ជួលរំលោភលើផ្លូវសាធារណៈ អាជ្ញាធរខណ្ឌចុះហាមឃាត់តែហាក់គ្មានប្រសិទ្ធិភាព(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ប្រជាពលរដ្ឋ រស់នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខបានអះអាងថា ការដ្ឋានសំណង់បន្ទប់ជួលជា ច្រើនបន្ទប់ ត្រូវបានអ្នកមាន អំណាចសាងសង់នៅលើផ្លូវសាធារណៈយ៉ាងរលូន បើគិតរហូតមកដល់ ថ្ងៃទី២១ខែសីហាឆ្នាំ២០១៧នេះ មានរយះពេលជាង កន្លះខែមកហើយ នៅតែបន្តសាងសង់ខណៈអាជ្ញារសង្កាត់ខណ្ឌសែនសុខ ចុះធ្វើការហាមឃាត់យ៉ាងណាក៏ដោយហាក់គ្មានប្រសិទ្ធភាព។

ប្រភពដដែលបន្តទៀតថា ផ្លូវមួយខ្សែនេះ ពួកគាត់ធ្លាប់ធ្វើ ដំណើរទៅមកជាប្រចាំ យូរខែ ឆ្នាំមកហើយ មិនដែលមានបញ្ហានោះទេ ទើបតែរយះពេល កន្លះខែនេះ ស្រាប់តែលិចមុខអ្នកមានអំណាច មិនដឹងសុំច្បាប់ពីខាងណានោះទេ កំពុងសាងសង់ជាបន្ទប់ជួលជាច្រើនបន្ទប់ យ៉ាងរំភើយបែបនេះ ។

ប្រជាពលរដ្ឋលួចខ្សឹបប្រាប់ អោយដឹងថា ម្ចាស់ទីតាំង ដែលកំពុងសាងសង់បន្ទប់ជួលរំលោភលើផ្លូវសាធារណនេះឈ្មោះ លោក ចាន់ វិទូ ប្រធានក្រុមហ៊ុន អូ ស៊ានណា ( ក្រុមហ៊ុន សង់ផ្ទះល្វែង )។ ពាក់ព័ន្ធការសាងសង់បន្ទប់នៅលើចិញ្ចើមផ្លូវនេះមន្ត្រីសា លាខណ្ឌសែនសុខប្រាប់អោយដឹងថា ចំពោះរឿងនេះ អាជ្ញាធរខណ្ឌសែនសុខ បានចុះផ្អាកការសាងសង់ម្តងរួចទៅហើយកាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែម្ចាស់នៅបន្តសាងសង់ដដែលមិនអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរឡើយ ទើបនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ អាជ្ញាធរខណ្ឌសែនសុខ បានបន្ត ចុះមកផ្អាកការសាងសង់សារជាថ្មី ដើម្បីអោយម្ចាស់សំណង់បញ្ឈប់សកម្មភាព បើមិនដូច្នោះទេ អាជ្ញាធរខណ្ឌ នឹងមានវិធានការតាមច្បាប់ ។

ដោយឡែកលោក តុង ទិ អ្នកមើលការខុសត្រូវការដ្ឋាន ប្រាប់អោយដឹងថា ទីតាំង ដែលក្រុមហ៊ុន កំពុងសាងសងនេះ គឺធ្វើជាបន្ទប់សម្រាប់កម្មករស្នាក់នៅ។ សរុបដីប្រវែង ១៤០ម៉ែត្រ គុណ និង៤ម៉ែត្រ គម្រោងសាងសង់បន្ទប់ជាង២០។
លោក តុង ទិ ប្រាប់បន្តអោយដឹងថា ដីនេះ គឺជាដីរបស់ក្រុមហ៊ុន ពីដើមឡើយ ធ្វើជាផ្លូវសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុង បុរី របស់ក្រុមហ៊ុនធ្វើដំណើរ ទៅមក។ ដូច្នេះផ្លូវនេះ មិនជាផ្លូវសាធារណនោះទេ ប៉ុន្តែបើមកដល់បច្ចុប្បន្ននេះ មានការប្រែប្រួលពីផ្លូវ បុរី ទៅជាផ្លូវសាធារណរបស់រដ្ឋ ក៏គិតតាមហ្នឹងទៅ។

ទោះបីយ៉ាងណាក្តីប្រជាពលរដ្ឋ ដែលធ្លាប់ធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែនេះ សូមសំណូមពរយ៉ាងទទូចទៅដល់ អាជ្ញាធរសង្កាត់ក្រាំងធ្នង់ ជាពិសេស អាជ្ញាធរខណ្ឌសែនសុខ ដែលមានលោក ប៉ឹល កុសល ជាអភិបាលខណ្ឌ គួរចុះសិក្សា ត្រួតពិនិត្យអោយបានច្បាប់លាស់ តើ លោក ចាន់ វិទូ ប្រធានក្រុមហ៊ុន អូ ស៊ានណា (ក្រុមហ៊ុន សង់ផ្ទះល្វែង) សាង់សង់បន្ទប់លើផ្លូវសាធារណបែបនេះ ត្រឹមត្រូវដែរឬទេ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង