មួយទៀតហើយ! ប៉ុនប៉ងបន្លំលួចខោអាវ ត្រូវម្ចាស់ហាងចាប់ប្រគល់ឲ្យប៉ូលីស(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ស្រ្តីជនសង្ស័យម្នាក់ បន្ទាប់ពីប៉ុនប៉ងលួចខោអាវនៅតូបអ្នកលក់ក្នុងផ្សារឯករាជ្យ១ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មិនបានសម្រេច ពលរដ្ឋចាប់បាន នាំទៅដាក់នៅទីស្នាក់ការផ្សារ រួចប្រគល់ឲ្យប៉ូលីស កាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។  ស្រ្តីសង្ស័យគេចោទប្រកាន់ មានឈ្មោះ នីរ័ត្ន ហៅស្រីពៅ អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅដើរដេកតាមផ្លូវរកប្រាកដមិនឃើញ មានស្រុកកំណើត ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

នគរបាលនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ

ចំណែកស្រ្តីម្ចាស់តូបលក់ខោអាវ មានឈ្មោះ ផៃ សុខលីន អាយុ២៧ឆ្នាំ មុខរបរលក់ខោអាវក្នុងផ្សារឯករាជ្យ១ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិកោះប៉ែន ឃុំសំបួរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម តែមិនបានបាត់បង់ខោអាវអ្វីឡើយ ។

នៅពីមុខការិយាល័យ ផ្សារឯករាជមួយ

តាមសម្តីស្ត្រីម្ចាស់តូបខាងលើបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យដើរចូលមកតូបរបស់ខ្លួនសួររកទិញខោអាវ រើសចង្អុល មើលនេះមើលនោះ រកប្រាកដមិនឃើញ រវល់រតែ រកមើលខោអាវតាមការ បង្គាប់សុំមើល បែជាជនសង្ស័យបន្លំយកខោអាវ ច្រកថង់ តែក្រឡេកឃើញទាន់ ចាប់យកវិញ ស្រែកផ្អើលប្រជាពលរដ្ឋក្បែរខាង រួចចាប់ឃាត់ខ្លួនយកទៅសួរនាំទីស្នាក់ការផ្សារ រួចប្រគល់ឲ្យប៉ូលីស ។

ស្រ្តីសង្ស័យ ក្រោយពីអាជីវករ ផ្សារចោទប្រកាន់ ប៉ុនប៉ងលួចខោអាវមិនបានសម្រេច ត្រូវបាននគរបាលនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ស្រ្តីសង្ស័យគេចោទប្រកាន់ មានឈ្មោះ នីរ័ត្ន ហៅស្រីពៅ

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង