ខឹងទារលុយកន្លែងហ្គេមបាញ់ត្រីមិនបាន ដកកាំភ្លើងបាញ់អ្នកគ្រប់គ្រង តែភ្លាត់ទៅត្រូវស្រ្តីមានផ្ទៃពោះបណ្តាលឲ្យ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់អាងខ្លួនជាមន្ត្រីសមត្ថកិច្ចមានID និងកាំភ្លើងមួយដើមបានដកមកបាញ់អ្នកគ្រប់គ្រងមើលទូរហ្គេមបាញ់ត្រីព្រោះអ្នកគ្រប់គ្រងនៅទីនោះឲ្យលុយទៅខ្លួនតិចពេក។ ភ្លាមនោះសមត្ថកិច្ចបានដកកាំភ្លើងតម្រង់បាញ់អ្នកគ្រប់គ្រងតែសំណាងមិនល្អគ្រាប់កាំភ្លើងនោះបានខ្ទៀតទៅចំស្ត្រីម្នាក់ដែលកំពុងធ្វើដំណើរថ្មើជើងបណ្ដាលឲ្យរបួសធ្ងន់ទាំងកំពុងមានផ្ទៃពោះ។ ហេតុការណ៍ផ្ទុះអាវុធនេះបង្កឲ្យស្រី្តមានផ្ទៃពោះខាងលើនេះរងរបួសធ្ងន់ធ្ងរ ហើយក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវរទេះភ្លើង ក្បែរនឹងផ្លូវទំនប់ទួលគោក ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌរស្សីកែវ ។

យោងតាមសម្ដីបុរសម្នាក់មានឈ្មោះសាំង ណារិទ្ធ អាយុ៣០ឆ្នាំ មុខរបរមើលទូរហ្គេមបាញ់ត្រីនៅកន្លែងកើតហេតុ បាននិយាយប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះ រូបគាត់នៅអង្គុយមើលកន្លែងល្បែងហ្គេម​ខាងលើ ហើយក៏ត្រូវបានបុរសម្នាក់ដែលជាមន្ត្រីសមត្ថកិច្ច មានID និងកាំភ្លើងខ្លីមួយដើម តែពុំស្គាល់មុខងារច្បាស់ថាជាប៉ុស្តិ៍ ឫទាហាននោះទេ បានជិះម៉ូតូមិនចាំស្លាកលេខមកសុំលុយអ្នកមើលល្បែងហ្គេមបាញ់ត្រីចំនួន១០$ តែអ្នកមើលល្បែងហ្គេមបាញ់ត្រីថាលក់មិនដាច់ទេយកតែ៥ពាន់រៀលទៅបានហើយ។ ខណៈពេលនោះបុរសម្នាក់ដែលអាងខ្លួនជាមន្ត្រី បានដកកាំភ្លើងមកតំម្រង់ក្បាលអ្នកមើលល្បែងហ្គេមបាញ់ត្រីតែម្ដង តែសំណាងល្អបុរសម្នាក់នេះបានគេចផុត ធ្វើឲ្យគ្រាប់កាំភ្លើងហោះទៅត្រូវស្ត្រីម្នាក់ដែលកំពុងកាន់ដៃកូនតូចដើរកាត់មុខកន្លែងកើតហេតុបណ្ដាលឲ្យត្រូវចំក្រោមពោះរងរបួសធ្ងន់។ ភ្លាមៗនោះបុរសម្នាក់ដែលជាអ្នកមើលហ្គេមបាញ់ត្រី បានស្ទុះទៅឆក់យកកាំភ្លើងនិងបានប្រតាយប្រតប់គ្នាធ្វើឲ្យធ្លាក់កាំភ្លើងនិងID ហើយបុរសដែលជាអ្នកបង្កហេតុបានរត់ឡើងលើម៉ូតូជិះគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។

មិនយូរប៉ុន្មានសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយបានដកហូតវត្ថុតាងនិងបាននាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងដើម្បីស្រាវជ្រាវរកជនដៃដល់យកមកកាត់ទោសតាមច្បាប់។ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង