មន្ត្រីប៉ូលិសក្រសួងមហាផ្ទៃម្នាក់ បានធ្វើអត្តឃាតនៅក្នុងបន្ទប់……


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

រាជធានីភ្នំពេញ៖ មានហេតុការណ៍បភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើងនៅវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០១៨ ដោយមានមន្ត្រីនគរបាលនាយកដ្ឋានហិរញ្ញកិច្ចនៃក្រសួងមហាផ្ទៃ ពាក់ស័ក្តិ៤កន្លះម្នាក់ បានធ្វើអត្តឃាតដោយយកកាំភ្លើងខ្លីម៉ាក K54 ធ្វើបាញ់សម្លាបខ្លួន ឯងចំសៀតផ្កា ធ្លាយពីម្ខាងទៅម្ខាងស្លាប់នៅលើពូកក្នុងបន្ទប់សណ្ឋាគារ និងខារ៉ាអូខេ យីហោ កូឡូសូ តាមបណ្តោយផ្លូវ៣៦០ និងផ្លូវ៣៥០ ក្នុងសង្កាត់ បឹងកេងកង៣ ខណ្ឌចំការមន ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះដែលបាញ់សម្លាប់ខ្លួនឯងខាងលើនេះ មានឈ្មោះ ម៉ុន រតនាឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលនាយកដ្ឋានហិរញ្ញកិច្ចនៃក្រសួងមហាផ្ទៃ ពាក់ស័ក្តិ៤កន្លះ ស្នាក់នៅសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅ ភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកអង្គរបុរី ខេត្តបន្ទាយមានជ័យ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញចុះមកកន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ។ប៉ុន្តែមូលហេតុនៃការបាញ់សម្លាប់ខ្លួននេះ នោមិនទាន់ដឹងនៅឡើយទេ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង