គ្រោះថ្នាក់អាចកើតគ្រប់ពេលវេលា !ជិះសុខៗស្រាប់តែម៉ូតូឌ្រីមសង់ហោះបុកពីក្រោយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ យុវជនមានគ្នាបីនាក់បើកម៉ូតូឌ្រីមដូចហោះបានជ្រុលទៅបុកម៉ូតូវីវ៉ាពីក្រោយទាំងកំរោលបណ្ដាលឲ្យដួលបោកទៅលើថ្នល់រងរបួសធ្ងន់ស្រាល៤នាក់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២.និង១០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១៧ខែកក្ដដាឆ្នាំ២០១៧ស្ថិតតាមបណ្ដោយផ្លវ២១៧នៅចំនុចមុខវត្តស្ទឹងមានជ័យចាស់ក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។

យោងតាមព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជន៣នាក់បើកម៉ូតូឌ្រីមសង់០១២ពណ័ខ្មៅពាក់ស្លាកលេខព្រៃវែង 1F3991 បើកពីលិចទៅកើតបោះពួយយ៉ាងលឿនខណៈមកដល់ចំនុចកើតហេតុបានជ្រុលទៅបុកម៉ូតូវីវ៉ាពណ័ខ្មៅពាក់ស្លាកលេខកណ្ដាល 15454បើកស្របគ្នាពេញទំហឹងទាំងកំរោលបណ្ដាលឲ្យបោកនឹងថ្នល់រងរបួសធ្ងន់ទាំងបួននាក់ត្រូវរថយន្តមន្ទីរពេទ្យឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌមានជ័យយកម៉ូតូទាំងពីរទៅរក្សាទុករង់ចាំក្រុមគ្រួសារយកឯកសារមកនិងប្រគល់ឲ្យទៅវិញ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង