នាំមកជូនដោយ៖

អស្ចារ្យណាស់!!!ស្ថាបត្យករជនជាតិរុស្ស៊ី ឌីហ្សាញអគារពស់វែក ខ្ពស់កប់ពពក យ៉ាងប្រណិត


ទំហំអក្សរ៖ S M L

បរទេស៖ លោកអ្នកប្រហែលជាធ្លាប់ បានឃើញរួចមកហើយ នូវទម្រង់អគារ ដែលមានរូបរាងប្លែកៗជាច្រើន។ ក្នុងនោះមានការឌីហ្សាញម៉ូតអគារប្លែកៗ ដែលគួរឲ្យចង់ថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។

ការឌីហ្សាញថ្មីមួយទៀតហើយ ដែលមានលក្ខណៈពិសេស មិនចាញ់អគារដទៃ ជាមួយនឹងរូបរាងដ៏លេចធ្លោ នៃអគារកប់ពពក មានសណ្ឋានរាងពស់វែក កំពុងតែទទួលបាននូវការចាប់អារម្មណ៍ជាខ្លាំង។

ស្ថាបត្យករជនជាតិរុស្ស៊ីម្នាក់ លោក Vasily Klyukin មកពីទីក្រុងម៉ូស្គូ បានធ្វើការឌីហ្សាញរចនាបថនៃអគារកប់ពពករាងពស់វែក (Asian Cobra Tower) ឈរបង្អួតរាងយ៉ាងលេចធ្លោ នៅកណ្តាលទីក្រុងនៃមជ្ឃឹមប្រទេស ដែលក្នុងនោះមានទាំងផ្ទះ ភោជនីយដ្ឋាន និងក្លឹបរាត្រី ទៀតផង។ អ្នកឌីហ្សាញរូបនេះ បានរំពឹងទុកថាអគារពស់វែកដែលគាត់ឌីហ្សាញនេះ នឹងទទួលបានការទាក់ទាញ ពីបណ្តាក្រុមហ៊ុនវិនិយោគ នៅក្នុងតំបន់អាស៊ី និងមឈ្ឍឹមបូពា៌។

បើតាមការពន្យល់របស់លោក Klyukin បានឲ្យដឹងដែរថា នៅក្នុងប្រទេសជប៉ុន សត្វពស់មានន័យថា ការកោតសរសើរ។ ចំណែកឯនៅប្រទេសចិនវិញ សត្វពស់ និងសត្វនាគ ក៏មានន័យថា ការកោតសរសើរដូចគ្នាផងដែរ។ លោកបានបន្ថែមទៀតថា «នៅសតវត្សរ៍ទី២១នេះ ការរីកលូតលាស់នៃសំណង់អគារ សរបញ្ជាក់ឲ្យឃើញពីការរីកចំម្រើន នៃវប្បធម៌ និងសេដ្ឋកិច្ច» 

គួរបញ្ជាក់ដែរថា អគារពស់វែកនេះ រលេចនូវពណ៌ខ្មៅ និងពណ៌ទឹកមាស ដែលវាអាចជះពន្លឺ នៅពេលចាំងពន្លឺព្រះអាទិត្យ ដែលមានលំអរដោយត្បូងពេជ្រទៀតផង។ យ៉ាងណាមិញ វាអាចតំណាងឲ្យយ័នរបស់ជនជាតិចិន​ ដែលគេហៅថា Ying និង Yang ផងដែរ៕

សូមប្រិយមិត្តទស្សនារូបភាពខាងក្រោម៖

ប្រភព៖ Dailymail

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង