នាំមកជូនដោយ៖

អស្ចារ្យណាស់!!ទិដ្ឋភាពកម្របានឃើញ នៅក្នុងយន្តហោះដ៏ប្រណិតបំផុត របស់ពិភពលោកសម្រាប់មហាសេដ្ឋីជិះ


ទំហំអក្សរ៖ S M L

បរទេស៖ គំរូយន្តហោះ ដ៏ប្រណិតមួយ ដែលត្រូវបានរចនាឡើយ ដោយក្រុមហ៊ុន SottoStudios មានឈ្មោះថា “Skyacht One” កំពុងតែទាក់ចិត្ត មហាសេដ្ឋីជាច្រើន នៅជុំវិញពិភពលោក ដោយសារតែវា ជាយន្តហោះ ដ៏ប្រណិតបំផុត លើពិភពលោក រីឯតម្លៃវិញ ក៏មិនធម្មតាដែរ។

                     គំរូយន្តហោះ Skyacht One

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យន្តហោះ “Skyacht One” នេះ អាចមានតម្លៃ រហូតដល់ទៅ ៥៦លានផោន (៨៣លាន ដុល្លារអាមេរិក) ត្រូវបានគេ ដាក់រហ័ស្សនាមឲ្យថា “កប៉ាលដែលអាចហោះបាន” ដោយសារតែវា បានរួមបញ្ចូលគ្នា រវាងយន្តហោះឯកជន ប្រភេទ Embrarer Lineage 1000E ជាមួយនឹង ការរចនាដ៏ប្រណិត បែបកប៉ាលកំសាន្ត នៅខាងក្នុង។

គំរូយន្តហោះដ៏ប្រណិត ដែលមានប្រវែង ២៥ម៉ែត្រ នេះ មានរួមបញ្ចូល ៥ផ្នែកធំៗ ដូចជា បន្ទប់ទទួលទានអាហារ , បន្ទប់សន្និសីទ , បន្ទប់សន្ទនា , កន្លែងសម្រាកលំហែកាយ ដែលមាន បារស្រាក្រឡុក និងសាឡុងធំៗ ហើយអ្វីដែល រឹតតែអស្ចារ្យ ទៀតនោះ គឺមានបន្ទប់គេង ដ៏ធំទូលាយ ជាមួយនឹង បន្ទប់ទឹក ផងដែរ អមជាមួយនឹង ការរចនា ដ៏ស្រស់ស្អាត និងប្រណិត គួរឲ្យទាក់ចិត្ត។

ជាងមួយគ្នានេះដែរ កញ្ចក់វែងៗ , ទូរស័ព្ទនៅលើយន្តហោះ និង ទូរទស្សន៍ LCD ទំហំ ២៣អ៊ីញ ក៏មាន នៅក្នុងបន្ទប់គេង ផងដែរ ខណៈបន្ទប់គេង ត្រូវបានខ័ណ្ឌចែក ដាច់ដោយឡែក ពីកន្លែងផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថា យន្តហោះ “Skyacht One” នេះ គឺគ្រាន់តែជា គោលគំនិត និងគំរូ របស់ក្រុមហ៊ុន SottoStudios តែប៉ុណ្ណោះ ដោយមិនទាន់ បង្កើតចេញជារូបរាង នៅឡើយទេ ប៉ុន្តែវាអាចនឹងកើតឡើង ប្រសិនបើនរណាម្នាក់ ហ៊ានចំណាយលើតម្លៃ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ៕

ប្រភព ៖ បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង