ភ្ញាក់ផ្អើលយ៉ាងខ្លាំង៖ ប្រទះឃើញសាកសព បុរស​ចំណាស់ម្នាក់នៅក្នុងទឹក​ប្រឡាយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តពោធិ៍សាត់៖ បុរស​ចំណាស់ម្នាក់​ត្រូវបាន​សម​ត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តា​លោ​ អះអាងថាគាត់មាន​ជំងឺប្រចាំកាយ​(សរសៃ​ទាញ​រញីរញ័រ)ចុះ​ងូតទឹក​ប្រឡាយ​ក្បែរ​ផ្លូវ​រួចក៏លង់​ស្លាប់ខ្លួនឯង គឺ​គ្មានស្លាកស្នាមពាក់ព័ន្ធទៅ​នឹង​ករណី​ឃាតកម្ម​នោះទេ ។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យមានការភ្ញាក់ផ្អើល​ឡើងនៅ​ថ្ងៃទី០១ កញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុច​ក្នុង​ទឹក​ប្រឡាយ​ជីក​ក្បែ​ផ្លូវ ស្ថិតក្នុង​ភូមិ​តា​លោ ឃុំ​តា​លោ ស្រុក​បាកាន ស្រុក​បាកាន ខេត្តពោធិ៍សាត់។

ជនរងគ្រោះ(លង់ទឹក​ប្រឡាយ​ស្លាប់)មានឈ្មោះ ឡាយ ឡុ​ក ភេទ​ប្រុស អាយុ ៧១ឆ្នាំ សញ្ជាតិ​ខ្មែរ មានកូន​តែពួកគេមានគ្រួសារ​បែក​ពីគាត់​ទៅ​ប្រកប​របរ​ចិញ្ចឹមជីវិត​នៅ​ប្រទេស​ថៃអស់ហើយ បច្ចុប្បន្ន រូបគាត់រស់នៅ​ជាមួយ​បងប្អូន ស្ថិត​ក្នុងភូមិ​បឹងកក់ ឃុំ​តា​លោ ស្រុក​បាកាន។

នៅវេលា​ម៉ោង​ខាងលើ​មាន​ស្ត្រី​ម្នាក់​កំពុងតែដើ​រកត្រី​នៅ​ម្ដុំ​កន្លែងកើតហេតុ រូបគាត់ក៏​បានប្រទះឃើញ​ជនរងគ្រោះ​ ​កំពុងស្ថិតនៅក្នុងស្ថានភាពស្រា​តខោ​ចុះ​ងូតទឹក ដោយរូប​គាត់​ឃើញ​សភាព​បែបនេះក៏​មិន​ហ៊ាន​ទៅ​ជួយ​ទេ ថែមទាំង​គិតថា​ជនរងគ្រោះច្បាស់​ជា​លង់ទឹក​ស្លាប់​ជាក់​ជា​មិនខាន ព្រោះ​ប្រឡាយ​​ទឹកនោះក៏​ជ្រៅ​ម៉្យា​ង​គាត់​មាន​ជំងឺ​ទៀត​ក៏រ​ត់ទៅ​ហៅ​អ្នកភូមិ​ឲ្យ​ជួយ ប៉ុន្តែ​ជា​អកុសល់​ទំម្រាំតែទៅដល់ផ្ទះ​អ្នកភូមិ​ហើយត្រលប់មកវិញ​នោះ​ជនរងគ្រោះ​បានលង់​ទឹកស្លាប់​ទៅហើយ។

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះភ្លាម​កំលាំង​ជំនាញ​បានចុះ​មកដល់​កន្លែងកើតហេតុ ហើយបានធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​ជាក់ស្តែង​យ៉ាង​យកចិត្តទុកដាក់។ ជាលទ្ធផល ក្រោយពីធ្វើការពិនិត្យ​ស្រាវជ្រាវរួចពុំឃើញមានស្លាកស្នាម​អ្វី​គួរ​ឲ្យ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នោះទេ ទើបកំលាំងជំនាញ​ធ្វើ​កំណត់ហេតុត្រឹមត្រូវ និងប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​សាច់ញាតិ​យកទៅ​ចាត់ចែង​ធ្វើបុណ្យតាមប្រពៃណី៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង