ផ្អើលទាំងព្រឹក! ប្រពន្ធមិននៅ ខ្យល់គដេកស្លាប់ម្នាក់ឯងនៅក្នុងបន្ទប់ផ្ទះជួល(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់បានដេកស្លាប់ក្នុងបន្ទប់ជួល សង្ស័យថា ខ្យល់ គ នៅម្តុំផ្ទះជួលក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ ក្រោយពីចេញពីធ្វើការនៅផ្ទះសំណាក់មួយកន្លែង។

តាមសម្តីប្រពន្ធបានឲ្យដឹងថា ប្តីរបស់កាត់មានឈ្មោះ ឆេង ណៅ អាយុ ៣៤ឆ្នាំ គាត់ជាបុគ្គលិកធ្វើការនៅក្នុងផ្ទះសំណាក់ មួយកន្លែង និងធ្វើការមួយយប់ទល់ភ្លឺជារៀងរាល់យប់ លុះដល់ម៉ោងទាបភ្លឺគាត់តែងតែមកដេកក្នុងបន្ទប់ជួលជាធម្មតា ចំណែកប្រពន្ធក៏ជាបុគ្គលិករោងចក្រធ្វើការទល់ៗភ្លឺដូចគ្នា លុះដល់ថ្ងៃកើតហេតុ ពេលប្រពន្ធបានចេញពីធ្វើការរោងចក្រវិញនៅពេលព្រឹក បានហៅប្តីរបស់គាត់ឲ្យបើកទ្វា តែគាត់មិនក្រោកសោះដោយឃើញប្តីដេកផ្គាប់មុខ ក៏លូកដៃបើកទ្វារទៅមើលប្តី ក៏ស្រាប់តែបានស្លាប់បាត់ទៅហើយ។ ករណីនេះដែលសមត្ថកិច្ចបានបញ្ជាក់ថា ជាករណីខ្យល់គ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង