ពិតជាអស្ចារ្យខ្លាំងណាស់!!​ ផ្ទះធម្មតាមួយក្លាយទៅជាតំបន់ទេសចរណ៍ ដ៏គួរឲទាក់ទាញ!!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ស្កុតលែន៖ មនុស្សជាច្រើនបានជក់ចិត្តដិតអារម្មណ៍ និងមានការចងចាំមិនអាចបំភ្លេចបានឡើយ នូវគេហដ្ឋានមួយខ្នងដ៏ស្រស់ស្អាត ដែលរំលេចចេញពីពណ៌ធម្មជាតិ ដោយផ្កាស្រស់បំព្រងគួរឲចង់គយគន់។

ផ្តើមចេញពីគំនិតច្នៃប្រឌិត ផ្ទះលោកតា Robert Burns អាយុ៧៥ឆ្នាំ បានក្លាយទៅជា កន្លែងទេសចរណ៍មួយដ៏កម្រ និងគួរជាទីទាក់ទាញចិត្តរបស់ភ្ញៀវទេសចរមកពី គ្រប់ទិសទី។ សួនសំណព្វរបស់លោកតា Robert Burns ពីមួយថ្ងៃទៅមួយថ្ងៃមានភ្ញៀវទេសចរណ៍ ចូលមកទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍គ្រប់ៗគ្នា។ មើលចុះរូបភាពសួនច្បារ នៅពីមុខផ្ទះរបស់គាត់មានផ្កាចម្រុះពណ៌ពិតជាស្រស់ស្អាតខ្លាំងណាស់។

សូមទស្សនារូបភាពខាងក្រោម៖

លោកតាបានប្រាប់ថា ក្រោយពេលដែលបានមករស់នៅជាមួយប្រពន្ធរបស់គាត់ តាំងពីឆ្នាំ 2000មក លោកតាក៏បានចាប់ផ្តើមធ្វើការ នៅក្នុងសួនច្បារខាងមុខផ្ទះ។ ហើយបន្ទាប់ពីនោះ សួនច្បាររបស់ពួកគាត់ក៏ត្រូវបានទទួលការពេញនិយមនៅក្នុងឆ្នាំ2001។

ប៉ុន្តែបន្ទាប់មកនៅក្នុងឆ្នាំ2003 លោកក៏បានទទួលរងជំងឺមហារីក។ នេះគឺជា មូលហេតុដែលគាត់បានបញ្ឈប់ធ្វើវា អស់រយៈពេលជាង១៨ខែ។ រហូតដល់ឆ្នាំ2010 លោកតាក៏បានត្រឡប់មកធ្វើវាវិញដោយមានជំនឿចិត្តខ្ពស់ក្នុងការធ្វើេវា។ វាពិតជាអស្ចារ្យខ្លាំងណាស់ព្រោះ ថាមានផ្កាគ្រប់ប្រភេទចម្រុះគ្នា វាពិតជាបានសាងនូវភាពរំភើបដ៏អស្ចារ្យសម្រាប់ អ្នកមកទស្សនា។ ផ្ទះរបស់គាត់ស្ថិតនៅមាត់លើផ្លូវជាប់មាត់ទន្លេ Lomond ក្នុងប្រទេសស្កុតឡែន។ អស់រយៈពេលជិត១៦ឆ្នាំ លោកតាបានតុបតែងលម្អទាំងខាងក្នុងផ្ទះ និងខាងមុខផ្ទះរបស់គាត់ឱ្យមានភាពស្រស់ស្អាតតាមការនិយមចូលចិត្តហើយ នៅទីបំផុតវាក៏បានក្លាយទៅជា ឧទ្យានដែលបានទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាជាច្រើន។

 

ទោះបីជាវាមានភាពលំបាកបន្តិចក្តី ប៉ុន្តែក្នុងគោលបំណងបង្កើតនូវសួនច្បារ ផ្ទាល់ខ្លួនដ៏ស្រស់ស្អាតលោកតា និងភរិយាខិតខំធ្វើអស់ពីកម្លាំងកាយចិត្ត ហើយលទ្ធផលចុងបញ្ចប់គឺពិតជាបានសម្រេច ដូចក្តីស្រមៃមែន  ហើយវាក៏សមនឹងតម្លៃផងដែរ ព្រោះអមជាមួយនឹងទេសភាពមាត់ទន្លេផង ផ្ទះមួយនេះបានក្លាយជា កម្រងទស្សនីយភាពមួយដ៏គួរឱ្យចាប់អារម្មណ៍ពីមនុស្សមិនតិចនាក់នោះទេ។

ក្រៅពីនេះលោកតាក៏បានប្រាប់ថា មិត្តរបស់គាត់នៅប្រទេសអង់គ្លេសបានថតរូបពីផ្ទះ គាត់យកទៅធ្វើតាមដែរ តែមិនដូចខ្លាំងណាស់ណាពេកទេ។

ឆ្នាំនេះលោកតា Robert Burns ក៏បានឈ្នះការប្រកួតនៅក្នុងការរៀបចំសួនច្បារផង ប៉ុន្តែពេលខ្លះដោយមានមនុស្ស ធ្វើដំណើរមកថតរូបច្រើនពេក ជាញឹកញាប់ទីនេះ ក៏មានបញ្ហាស្ទះចរាចរណ៍នៅលើដងផ្លូវខ្លះដែរ។ ហើយអ្នកធ្វើដំណើរមួយចំនួនក៏បាន អនុញ្ញាតឱ្យកូនតូចៗរត់លេងជុំវិញសួននេះ ជាហេតុធ្វើឱ្យលោក Robert Burns ចាក់សោរចេញចូលតាមទ្វារមុខ ដើម្បីបងា្ករកុមារដែលបានចូលមករត់លេងនៅ ទីនោះ។ ក្រៅពីនេះក៏មានសត្វទន្សាយចូលមកស៊ីកូនរុក្ខជាតិ ឬផ្កានានាផងដែល​ ជាហេតុធ្វើឱ្យគាត់ត្រូវប្តូរផ្កាជានិច្ច ដើម្បីរក្សាបាននូវភាពស្រស់ស្អាតមួយនេះ។

ប្រភព :​ dailymail

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង