ត្រូវប្រយ័ត្នជានិច្ច៖ ហែលទឹកលេងអស់ដៃលង់ស្លាប់បាត់សាកសពសូន្យឈឹង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុស៣នាក់ ចុះហែលទឹករណ្តៅដីលេង លុះអស់ដៃលង់លិចស្លាប់បាត់ទៅក្នុងទឹក ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច រកគ្រប់វិធីសាស្រ្ត រាវរក ពេញមួយថ្ងៃ នៅតែរកសាកសពមិនឃើញដោយសារ ជម្រៅទឹករហូតដល់៤០ម៉ែត្រឯនោះ បង្ករឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅរណ្តៅដីចាស់ទុកចោលមួយកន្លែង ក្នុងក្រុមទី៧ ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រហូតដល់វេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា នេះសាកសពក្មេងប្រុស ត្រូវបានសាច់ញាតិ រាវរកឃើញហើយ ដោយប្រើបច្ចេកទេស ចងផ្លែសន្ទូចទម្លាក់អូស ទើបជាប់ទាក់នឹងខោ ។

 

ក្មេងប្រុសរងគ្រោះមានឈ្មោះ ភ័ក្រ សុចិត្រា អាយុ១៣ឆ្នាំ មុខរបរជាសិស្សរៀនថ្នាក់ទី៧ អនុវិទ្យាល័យពោធិ៍ចិនតុង មានម្តាយឈ្មោះ ហែម សុខន អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ មានឪពុកឈ្មោះ រិទ្ធ សុភ័ក្រ អាយុ៤០ឆ្នាំ មុខរបរ ជាមន្រ្តីនគរបាលព្រំដែន មានទីលំនៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកក្កដា ក្មេងប្រុសរងគ្រោះ រួមជាមួយមិត្តភ័ក្រ សរុបគ្នា៣នាក់ នាំគ្នាចុះហែលទឹក រណ្តៅដី នៅកន្លែងកើតហេតុ លេងលុះរហូតដល់វេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃដដែល ផ្អើលឆោឡោ មានក្មេងប្រុសម្នាក់លង់លិចក្នុងទឹកបាត់ ។ ផ្អើលអស់សមត្ថកិច្ច ប្រជាពលរដ្ឋ ចុះទៅដល់កន្លែងកើតហេតុ ដោយសារ ជម្រៅទឹកជ្រៅរហូតដល់ទៅ៤០ម៉ែត្រ ពុំមានអ្នកណាហ៊ានចុះ អស់រយៈពេលពេញ១ថ្ងៃ រាវរកមិនឃើញ លុះរហូតដល់វេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៧ នេះ បន្ទាប់ពីសាច់ញាតិ របស់ក្មេងរងគ្រោះ រួមជាមួយអ្នកភូមិ ប្រើវិធីសាស្រ្ត ចងផ្លែសន្ទួចទម្លាក់ អូស ទើបទាក់ជាប់នឹងខោ សាកសពជនរងគ្រោះ ។
សាកសពក្មេងរងគ្រោះក្រោយប្រទះឃើញ ស្រង់ដាក់ឡើងគោក ហើយសមត្ថកិច្ចធ្វើការពិនិត្យ កោសល្យវិច្ច័យ រួចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង