នាំមកជូនដោយ៖

អីក៏ស្រួលម្លេះ! ទៅមិនទាន់ដល់មន្ទីពេទ្យផងស្រាប់តែឆ្លងទន្លេនៅតាមដងផ្លូវ


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ ប្រពន្ធឈឺពោះគ្រប់ខែ ឲ្យប្តីឌុបជូនទៅពេទ្យ ទើបតែបានពាក់កណ្តាលផ្លូវមិនទាន់ដល់ពេទ្យផង ស្រាប់តែឆ្លងទន្លេ កើតបានកូនស្រីម្នាក់ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវទំនប់កប់ស្រូវ ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

ស្រ្តីខាងលើឈ្មោះ លន់ ផល្លា អាយុ៣៧ឆ្នាំ មានប្តីឈ្មោះ សយ ភាន អាយុ៥១ឆ្នាំ មុខរបរកម្មករចាំដីឲ្យគេ មានកូនចំនួ៥នាក់ ប្រុស២នាក់ ស្រី៣នាក់ ចំណែកកូនទើបនឹងកើតជាកូនស្រី មានស្រុកកំណើតនៅភូមិព្រះនិពាន្វ ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែនាំគ្នាមកស្នាក់អាស្រ័យនៅកន្លែងចាំដី ក្នុងភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌពោធិសែនជ័យ ។

តាមស្រ្តីខាងលើបានឲ្យដឹងថា គាត់ដឹងដែរថា កូនក្នុងផ្ទៃ គ្រប់ខែហើយ ខណៈដែលកំពុងដេកសម្រាក ពាក់កណ្តាលអធ្រាត្រ កើតមានអាការៈឈឺចុកសៀតពោះ ដឹងខ្លួនមិនស្រួល ហៅដាស់ប្តីឲ្យឌុបជូន ពីកន្លែងចាំដី ឆ្ពោះទៅពេទ្យ លុះធ្វើដំណើរ កាត់តាមផ្លូវទំនប់កប់ស្រូវពីជើងទៅត្បូង ដល់ចំណុចខាងលើនៅវេលាម៉ោង៣ អាការៈកាន់តែចុកសៀតពោះ ទៅលែងរួច បែកទឹកភ្លោះឆ្លងទន្លេតែម្តង កើតបានកូនស្រី។ យប់ស្ងាត់ ពុំមានអ្នកដំណើរឆ្លងកាត់ មានតែ២នាក់ប្តីប្រពន្ធ មិនដឹងធ្វើម្តេច មានតែស្រែកហៅ អ្នកជិតខាង ជួយហៅរករថយន្តសង្រ្គោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ឲ្យជួយអន្តរាគមន៍ ដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ដើម្បីពិនិត្យថែទាំសុខភាពទាំងម្តាយនិងទារិកា  ដែលស្ថិតនៅលើកំណាត់ផ្លូវទំនប់កប់ស្រូវ ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង