អស់ពាក្យនិយាយហ្មង! សូម្បីតែទុយយោរជ័រសម្រាប់បូមខ្សាច់ក៏លួចដែរ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០៥និង០០នាទីទាបភ្លឺ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមបានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ជាបន្តបន្ទាប់ ដែលមានឈ្មោះដូចខាងក្រោម ៖
ទី១-ឈ្មោះ ម៉ែន បូណា ហៅ តឿ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
ទី២-ឈ្មោះ គឹម ប៊ុន្នី ហៅ ឌី ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ព្រែកតាគង់៣ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។

ជនសង្ស័យទាំងពីររូបនេះត្រូវបានប្តឹងពីបទ លួច (យកទុយយោរជ័រសម្រាប់បូមខ្សាច់) ដែលស្ថិតនៅចំណុចការដ្ឋានបូមខ្សាច់ ផ្លូវ៦០ម៉ែត្រ ភូមិ ព្រែកតាឡុង២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយទុយយោរជ័រនោះជារបស់ជនរងគ្រោះឈ្មោះ អាត សេងអាន ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ មេការការដ្ឋានបូមខ្សាច់ ស្នាក់នៅការដ្ឋានបូមខ្សាច់ ផ្លូវ៦០ម៉ែត្រ ភូមិ ព្រែកតាឡុង២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះសម្ថកិច្ចក៏បានចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូសណ្តោងរ៉ឺម៉ក ០១ គ្រឿង  ទុយយោរជ័រសម្រាប់បូមខ្សាច់ចំនួន ០២កំណាត់  ដាវកែច្នៃ ០១ដើម និង រណារ ចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់(រាយឈ្មោះដូចខាងលើ) បានឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅបញ្ជូនថ្នាក់លើដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់ ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង